* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

តៃវ៉ាន់ថាចិនជាប្រភពចម្បងនៃអស្ថិរភាពក្នុងតំបន់ ស្របពេលនាវាផ្ទុកយន្តហោះចម្បាំងចិន ចល័តទៅធ្វើសមយុទ្ធនៅមហាសមុទ្រប៉ាស៉ីហ្វិក (Video inside)

19-05-2026 14:51

(តៃប៉ិ)៖ នាថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦​ នាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក Cho Jung-tai បានលើកឡើងថា ចិនគឺជាប្រភពចម្បងបំផុតនៃភាពខ្វាយខ្វល់និងអស្ថិរភាពនៅក្នុងតំបន់ ដោយសារតែការធ្វើសកម្មភាពយោធាឥតឈប់ឈរ​របស់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិ មុនគម្រប់ខួប២ឆ្នាំនាថ្ងៃពុធសប្តាហ៍នេះ នៃការឡើងកាន់តំណែងរបស់លោក Lai Ching-te ជាមេដឹកនាំតៃវ៉ាន់ លោក Cho បានបង្ហាញក្តីបារម្ភអំពីចេតនារបស់ចិន។ លោក Cho បានលើកឡើងយ៉ាងដូច្នេះថា «ចិនបន្តធ្វើសមយុទ្ធយោធាគ្រប់ទំហំនិងគ្រប់ប្រភេទ នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ តំបន់ឥណ្ឌូប៉ាស៉ីហ្វិក តំបន់សមុទ្រចិនខាងត្បូង និងសូម្បីតែនៅក្បែរប្រទេសជប៉ុន ដែលប៉ះពាល់ដល់សុវត្ថិភាពនៃការធ្វើនាវាចរណ៍។ នេះហើយគឺជាប្រភពចម្បងបំផុត នៃភាពខ្វាយខ្វល់និងអស្ថិរភាពនៅក្នុងតំបន់»

ប៉ុន្មានឆ្នាំមកនេះ កងកម្លាំងប្រដាប់អាវុធចិន បានធ្វើប្រតិបត្តិការសឹងតែរៀងរាល់ថ្ងៃនៅក្បែរកោះតៃវ៉ាន់ ហើយនាថ្ងៃអង្គារនេះ កងទ័ពជើងទឹកចិនបានប្រកាសថា នាវាយោធាមួយក្រុមដឹកនាំនាវាផ្ទុកយន្តហោះចម្បាំង Liaoning ត្រូវបានបញ្ជូនទៅកាន់ដែនទឹក នៅភាគខាងលិចមហាសមុទ្រប៉ាស៉ីហ្វិក ប៉ុន្តែមិនបានប្រាប់ទីតាំងជាក់លាក់នោះទេ។ បើតាមកងទ័ពជើងទឹកចិន ​ក្រុមនាវាយោធានោះ នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត រួមជាមួយលំហាត់យោធាផ្សេងៗទៀត ដើម្បីធ្វើតេស្តនិងពង្រឹងសមត្ថភាពរបស់ខ្លួន។

គួរបញ្ជាក់ថា ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយបានបង្កើនការដាក់សម្ពាធទាំងផ្នែកយោធានិងនយោបាយ ព្រមទាំង​បដិសេធបំណងចង់បើកកិច្ចសន្ទនារបស់លោក Lai Ching-te ដោយទីក្រុងប៉េកាំង ហៅលោកថាជាបុគ្គលចង់បំបែករដ្ឋ។ ចិនមិនដែលបោះបង់ចោលឡើយ នូវលទ្ធភាពប្រើប្រាស់កម្លាំងយោធាដើម្បីគ្រប់គ្រងកោះតៃវ៉ាន់ ប្រសិនបើចាំបាច់៕