* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រុស្ស៉ីប្រកាសធ្វើសមយុទ្ធនុយក្លេអ៊ែររយៈពេល៣ថ្ងៃ ក្រោយអ៊ុយក្រែនបង្កើនការវាយប្រហារដោយដ្រូន (Video inside)

19-05-2026 15:11

(មូស្គូ)៖ នាថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ យោធារុស្ស៉ីបានចាប់ផ្តើមការធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែររយៈពេល៣ថ្ងៃ ដែលមានការចូលរួមពីកងទ័ពរាប់ម៉ឺននាក់នៅទូទាំងប្រទេស ស្របពេលដែលទីក្រុងកៀវបានបង្កើនការវាយប្រហារខ្លាំង​ដោយយន្តហោះដ្រូន ហើយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ត្រូវចេញបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងការពារជាតិរុស្ស៉ីបានប្រកាសថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធនៃប្រទេសរុស្ស៉ី នឹងធ្វើសមយុទ្ធយោធា ស្តីពីការត្រៀមរៀបចំ និងការប្រើប្រាស់កងកម្លាំងអាវុធនុយក្លេអ៊ែរ ក្នុងករណីមានការគំរាមកំហែងឈ្លានពាន។ សមយុទ្ធទ្រង់ទ្រាយធំនេះ នឹងមានការចូលរួមពីកងទ័ពសរុបជាង៦៥ ០០០នាក់ រួមជាមួយបរិក្ខារយោធានិងសព្វាវុធប្រមាណ៧៨០០ប្រភេទ ក្នុងនោះមានទាំងប្រព័ន្ធជើងទម្របាញ់មីស៉ីលជាង២០០គ្រឿង។ មិនតែប៉ុណ្ណោះ យន្តហោះយោធា នាវាចម្បាំង ក៏ដូចជានាវាមុជទឹក ក៏នឹងចូលរួមផងដែរ។

គួរបញ្ជាក់ថា អំឡុងសង្រ្គាមរយៈពេលជាង៤ឆ្នាំមកនេះនៅអ៊ុយក្រែន ទីក្រុងមូស្គូបានលើកឡើងម្តងហើយម្តងទៀត អំពីការដែលខ្លួន​មានអាវុធនុយក្លេអ៊ែរ ហើយធ្លាប់គំរាមជាច្រើនសាថា អាចនឹងប្រើប្រាស់ពួកវា។ ការប្រកាសពីសមយុទ្ធអាវុធនុយក្លេអ៊ែរនេះ គឺធ្វើឡើងស្របពេលលោក ពូទីន ត្រូវទៅដល់ប្រទេសចិននាថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ ក្រោយដំណើរទស្សនកិច្ច​របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងប៉េកាំង កាលពីសប្តាហ៍មុន៕