* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ហុងគ្រី ស្វែងរកការធ្វើទំនាក់ទំនងជាមួយប៉ូឡូញឡើងវិញ (Video inside)

19-05-2026 16:31

(វ៉ាសូវី)៖ នាយករដ្ឋមន្រ្តីហុងគ្រីថ្មី លោក Peter Magyar បានចាប់ផ្តើមទស្សនកិច្ចក្រៅប្រទេសលើកដំបូង ទៅកាន់ប៉ូឡូញ ដែលពីមុនមានទំនាក់ទំនងមិនសូវល្អនឹងគ្នា ហើយក៏គ្រោងជួបនាយករដ្ឋមន្រ្តី លោក Donald Tusk ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦។

ទំនាក់រវាងទីក្រុងវ៉ាសូវី និងទីក្រុងប៊ុយដាប៉ែស បានប្រែទៅជាអរិភាពទាំងស្រុង នៅពេលដែលលោក Tusk និងអតីតនាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban បានប៉ះទង្គិចគ្នាជុំវិញបញ្ហាគាំទ្រអ៊ុយក្រែន និងទំនាក់ទំនងដ៏កក់ក្តៅរវាងហុងគ្រីជាមួយរុស្ស៉ី។

មន្ត្រីរដ្ឋាភិបាលប៉ូឡូញនិយាយថា ដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញជាចម្បងថា ជាការកំណត់ឡើងវិញជានិមិត្តរូប ក្នុងគោលបំណងបើកការសន្ទនាឡើងវិញលើបញ្ហាអឺរ៉ុប និងអ៊ុយក្រែន។

ទស្សនកិច្ចរបស់លោក Magyar នឹងឆ្លងកាត់ពីទីក្រុង Krakow ភាគខាងត្បូងប៉ូឡូញ ទៅកាន់រដ្ឋធានីវ៉ាសូវី បន្ទាប់មកទៅទីក្រុងកំពង់ផែនៃតំបន់បាល់ទិកគឺ Gdansk។ លោក Magyar នឹងជិះរថភ្លើងល្បឿនលឿន ដែលសាងសង់ឡើងដោយមូនិធិសហភាពអឺរ៉ុប ក្នុងដំណើរទៅរដ្ឋធានីវ៉ាសូវី៕