* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ជំនន់ទឹកភ្លៀងនៅភាគខាងត្បូង និងកណ្តាលប្រទេសចិន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៨នាក់ (Video inside)

19-05-2026 19:05

(ហុងកុង)៖ អាជ្ញាធរចិនបានប្រកាសនៅថ្ងៃអង្គារថា ភ្លៀងធ្លាក់យ៉ាងខ្លាំង និងគ្រោះទឹកជំនន់នៅទូទាំងភាគខាងត្បូង និងភាគកណ្តាលប្រទេសចិន បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៨នាក់បាត់បង់ជីវិត និងបង្ខំឱ្យបិទសាលារៀន អាជីវកម្ម ព្រមទាំងរំខានដល់ប្រព័ន្ធដឹកជញ្ជូន និងការផ្គត់ផ្គង់អគ្គិសនីយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ករណីស្លាប់ទាំងនោះរួមមាន មនុស្ស ១០នាក់បានស្លាប់បន្ទាប់ពីរថយន្តដឹកកម្មករកសិកម្មធ្លាក់ចូលទៅក្នុងទន្លេនៅតំបន់ក្វាងស៊ី (Guangxi) ៤នាក់នៅខេត្តគួយចូវ (Guizhou) ៣នាក់នៅខេត្តហ៊ូប៉ី (Hubei) និងម្នាក់ទៀតនៅខេត្តហ៊ូណាន (Hunan)។ ដោយឡែក រូបភាពលើបណ្តាញសង្គមបានបង្ហាញពីស្ថានភាពទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅទីក្រុងជីងចូវ (Jingzhou) ខេត្តហ៊ូប៉ី ដោយទឹកបានជន់លិចរថយន្តស្ទើរតែទាំងស្រុង ហើយប្រជាពលរដ្ឋខ្លះអាចចាប់ត្រីបាននៅតាមដងផ្លូវថែមទៀតផង។

ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយនេះ រដ្ឋាភិបាលចិនបានទម្លាក់កញ្ចប់ថវិកាសង្គ្រោះបន្ទាន់ចំនួន ១៥០លានយាន់ (ប្រមាណ ២២,០៤លានដុល្លារអាមេរិក) និងកំពុងជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារអាកាសធាតុចិន ក៏បានចេញការព្រមានពីហានិភ័យខ្ពស់នៃការបាក់ដី និងទឹកជំនន់ភ្លាមៗ នៅក្នុងខេត្ត និងតំបន់ចំនួន៨ ផ្សេងទៀត ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត៕