* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ ជំរុញប្រទេសសមាជិកឱ្យពន្លឿនការបញ្ចេញថវិកាតាមការសន្យា​ សម្រាប់គម្រោងស្ដារតំបន់ហ្គាហ្សា (Video inside)

19-05-2026 20:40

(ហ្សឺណែវ)៖ «ក្រុមប្រឹក្សាសន្តិភាព» (Board of Peace) របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញរបាយការណ៍ជំរុញឱ្យមានការដោះស្រាយជាបន្ទាន់ នូវគម្លាតរវាងទំហំទឹកប្រាក់ដែលបានសន្យា និងការបញ្ចេញថវិកាជាក់ស្តែង សម្រាប់គម្រោងកសាងតំបន់ហ្គាហ្សាឡើងវិញ ខណៈដែលគម្រោងតម្លៃ ៧០ពាន់លានដុល្លារនេះ អាចនឹងប្រឈមមុខនឹងកង្វះខាតសាច់ប្រាក់នាពេលខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមប្រឹក្សាសន្តិភាពនេះ ត្រូវបានបង្កើតឡើងដោយលោក ត្រាំ ដើម្បីត្រួតពិនិត្យផែនការមហិច្ឆតាក្នុងការបញ្ចប់សង្គ្រាមរបស់អ៊ីស្រាអែលនៅហ្គាហ្សា និងជួយកសាងដែនដីដែលខ្ទេចខ្ទាំនេះឡើងវិញ ហើយទោះបីជាត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាសន្តិសុខក្តី ប៉ុន្តែប្រទេសមហាអំណាចធំៗជាច្រើននៅមិនទាន់ចូលរួមនៅឡើយទេ។

គួរបញ្ជាក់ថា កាលពីខែមេសា Reuters ធ្លាប់បានរាយការណ៍ថា ក្រុមប្រឹក្សានេះទទួលបានប្រាក់ត្រឹមតែមួយផ្នែកតូចប៉ុណ្ណោះ ក្នុងចំណោមទឹកប្រាក់ ១៧ពាន់លានដុល្លារដែលសមាជិកបានសន្យា ដែលធ្វើឱ្យរាំងស្ទះដល់ការអនុវត្តផែនការ។ ទោះជាយ៉ាងណា ក្រុមប្រឹក្សាធ្លាប់បានទាត់ចោលរបាយការណ៍នេះ ដោយអះអាងថា ខ្លួនមិនមានបញ្ហាខ្វះខាតថវិកាទេ ហើយគ្រាន់តែស្នើសុំប្រាក់នៅពេលមានតម្រូវការជាក់ស្តែងប៉ុណ្ណោះ៕