* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ទាហានម្នាក់ស្លាប់ និង១២នាក់របួស ក្នុងករណីផ្ទុះរថយន្តនៅរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី (Video inside)

19-05-2026 21:12

(ដាម៉ាស)៖ អាជ្ញាធរស៊ីរីបានឱ្យដឹងថា នៅថ្ងៃអង្គារ មានករណីផ្ទុះរថយន្តមួយគ្រឿងនៅក្បែរអគារក្រសួងការពារជាតិ ក្នុងតំបន់ Bab Sharqi នៃរដ្ឋធានីដាម៉ាស ដែលបណ្តាលឱ្យទាហានម្នាក់ស្លាប់ និងមនុស្ស ១២នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។

យោងតាមរដ្ឋបាលប្រព័ន្ធផ្សព្វផ្សាយ បានបញ្ជាក់ថា មុនពេលផ្ទុះឡើង កងកម្លាំងយោធាបានប្រទះឃើញគ្រឿងផ្ទុះមួយនៅក្បែរអគាររបស់ខ្លួន ហើយក៏បានព្យាយាមដោះវា ប៉ុន្តែស្រាប់តែមានរថយន្តផ្ទុកគ្រាប់បែកមួយគ្រឿង ដែលចតនៅក្បែរនោះបានផ្ទុះឡើងតែម្តង។ សាក្សីនៅកន្លែងកើតហេតុបានប្រាប់ Xinhua ថា សំឡេងផ្ទុះដ៏ខ្លាំងនេះ អាចឮសូរដល់តំបន់ជាច្រើនក្នុងទីក្រុងដាម៉ាស ហើយក្រោយមកក៏មានស្នូរការបាញ់ប្រហារផងដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីការដួលរលំនៃរបបអតីតប្រធានាធិបតី Bashar al-Assad កាលពីខែធ្នូ ឆ្នាំ២០២៤ មក សង្គ្រាមជួរមុខទ្រង់ទ្រាយធំនៅស៊ីរីមានការថយចុះ ប៉ុន្តែអសន្តិសុខនៅតែបន្តកើតមាន ដូចជា ការផ្ទុះរថយន្ត គ្រាប់កែច្នៃ ការវាយប្រហារតាមអាកាសពីអ៊ីស្រាអែល និងគ្រាប់មីនសេសសល់ពីសង្គ្រាមរយៈពេលជាង ១៤ឆ្នាំមកនេះ៕