* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាមេរិកដាក់ទណ្ឌកម្មថ្មីលើស្ថាប័នប្តូរប្រាក់ និងនាវាដឹកប្រេងលួចលាក់របស់អ៊ីរ៉ង់ ដើម្បីបន្តដាក់សម្ពាធ (Video inside)

19-05-2026 22:42

(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្តូរប្រាក់រូបិយប័ណ្ណបរទេសរបស់អ៊ីរ៉ង់ និងក្រុមហ៊ុនជាច្រើនទៀតដែលអាមេរិកចោទប្រកាន់ថា ជាអ្នកគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុជំនួសឱ្យធនាគារអ៊ីរ៉ង់ ក្នុងគោលបំណងបន្តដាក់សម្ពាធសេដ្ឋកិច្ចលើទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងរតនាគារអាមេរិកបានបញ្ជាក់ថា ក្រុមហ៊ុនប្តូរប្រាក់ទាំងនេះបានជួយសម្រួលដល់ប្រតិបត្តិការរូបិយប័ណ្ណបរទេសរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលអ៊ីរ៉ង់អាចគេចវេះពីទណ្ឌកម្ម និងចូលប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិបាន។ ទន្ទឹមនឹងនេះ អាមេរិកក៏ដាក់ទណ្ឌកម្មលើនាវាចំនួន ១៩គ្រឿង ដែលជាប់ពាក់ព័ន្ធនឹងការលួចដឹកជញ្ជូនប្រេង និងផលិតផលគីមីឥន្ធនៈរបស់អ៊ីរ៉ង់ទៅកាន់អតិថិជនបរទេសផងដែរ។

លោក ស្កុត បេសសេន (Scott Bessent) រដ្ឋមន្ត្រីក្រសួងរតនាគារបានសង្កត់ធ្ងន់ថា៖ «ប្រព័ន្ធធនាគារស្រមោលរបស់អ៊ីរ៉ង់ គឺជាឧបករណ៍សម្រួលដល់ការផ្ទេរថវិកាខុសច្បាប់សម្រាប់គោលបំណងភេរវកម្ម។ ស្របពេលដែលក្រសួងរតនាគារកំពុងកម្ទេចប្រព័ន្ធនេះជាលក្ខណៈប្រព័ន្ធ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទាំងអស់ត្រូវតែប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចកលរបស់របបនេះ»

គួរបញ្ជាក់ថា ចំណាត់ការនេះកើតឡើងបន្ទាប់ពីអ៊ីរ៉ង់បានបញ្ជូនសំណើសន្តិភាពថ្មីទៅកាន់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមដែលបានចាប់ផ្តើមតាំងពីចុងខែកុម្ភៈ។ សំណើនេះទាមទារឱ្យបញ្ឈប់ការប្រយុទ្ធគ្នានៅគ្រប់សមរភូមិ រួមទាំងនៅលីបង់ ការដកកងទ័ពអាមេរិកចេញពីតំបន់ក្បែរប្រទេសអ៊ីរ៉ង់ និងទាមទារសំណងសម្រាប់ការខូចខាតបង្កឡើងដោយសង្គ្រាម៕