* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ត្រាំ គំរាមថាសហរដ្ឋអាមេរិកអាចនឹងបើកការវាយប្រហារជាថ្មីលើអ៉ីរ៉ង់ នៅប៉ុន្មានថ្ងៃខាងមុខ

20-05-2026 08:31

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាសហរដ្ឋអាមេរិកប្រហែលជាអាចនឹងបើក ការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ បន្ទាប់ពីបានប្រកាសផ្អាកគម្រោងវាយប្រហារមួយដែលដំបូងឡើយគ្រោងនឹងធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីទុកផ្លូវសម្រាប់ កិច្ចចរចា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអត្ថាធិប្បាយរបស់លោក ត្រាំ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីរូបលោកបានផ្អាកគម្រោងវាយប្រហារលើអ៉ីរ៉ង់ ក្រោយមានសេចក្ដីរាយការណ៍ថ្មីមួយថាតេហេរ៉ង់ បានបញ្ជូនសំណើសន្តិភាពទៅឱ្យទីក្រុងវ៉ាស៊ីនតោន។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃអង្គារ លោក ត្រាំ បានលើកឡើងថា «ខ្ញុំនៅសល់ ពេលតែមួយម៉ោងប៉ុណ្ណោះពីការសម្រេចចិត្តបើកការវាយប្រហារនៅថ្ងៃនេះ (ថ្ងៃអង្គារ)»។ តាមលោក ត្រាំ មេដឹកនាំអ៉ីរ៉ង់បានអង្វរសុំកិច្ចព្រមព្រៀងមួយ ហើយលោក បន្ថែមថាការវាយប្រហារថ្មីមួយរបស់សហរដ្ឋអាមេរិកអាចនឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខ ប្រសិនបើមិនមានកិច្ចព្រមព្រៀងត្រូវបានឈានដល់ទេនោះ។

លោក ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងសម្ពាធក្នុងស្រុកឱ្យបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ ដើម្បីឈានទៅរកការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈការឡើងថ្លៃតម្លៃប្រេងបានធ្វើឱ្យប្រជាប្រិយភាពលោកធ្លាក់ចុះទាបបំផុតមួយ ក្នុងបរិបទដែលសហរដ្ឋអាមេរិកនឹងត្រូវរៀបចំការបោះឆ្នោតមុនអាណត្តិ នៅខែវិច្ឆិកាខាងមុខនេះ។

បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ សំណើសន្តិភាពថ្មីចុងក្រោយបំផុតមួយដែលតេហេរ៉ង់បានបញ្ជូនឱ្យសហរដ្ឋអាមេរិក ក្នុងនោះរួមមានការទាមទារឱ្យបិទបញ្ចប់សង្រ្គាម នៅគ្រប់សមរភូមិទាំងអស់ក្នុងនោះរួមមានទាំងនៅលីបង់ ការដកកងទ័ពអាមេរិកចេញពីតំបន់ស្ថិតនៅក្បែរអ៉ីរ៉ង់ សំណងជួសជុលការខូចខាតបង្កឡើងដោយ ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ អ៉ីរ៉ង់ក៏ទាមទារផងដែរឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ច បញ្ចេញទ្រព្យសម្បត្តិរបស់អ៉ីរ៉ង់ដែលត្រូវបាន បង្កក និងបិទបញ្ចប់ការបិទខ្ទប់ដែនសមុទ្ររបស់សហរដ្ឋអាមេរិក។

សំណើសន្តិភាពរបស់អ៉ីរ៉ង់ខាងលើហាក់មិនមានអ្វីផ្លាស់ប្ដូរធំដុំពីសំណើមុនៗនោះទេ ហើយដែលសំណើទាំងនោះត្រូវបានលោក ត្រាំ ទាត់ចោលកាលពីសប្ដាហ៍មុន ដោយហៅវាថាជាសំរាម៕