* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អនុប្រធានាធិបតីអាមេរិក អះអាងពីភាពរីកចម្រើនជាច្រើន ក្នុងកិច្ចចរចាជាមួយអ៉ីរ៉ង់ (Video inside)

20-05-2026 09:33

(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានបង្កើតភាពរីកចម្រើនយ៉ាងច្រើននៅក្នុងកិច្ចចរចារវាងប្រទេសទាំង២ ហើយថាគ្មានភាគីណាមួយចង់ឃើញសង្រ្គាមផ្ទុះឡើងវិញនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន កាលពីថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក JD Vance បានគូសបញ្ជាក់ដូច្នេះថា «យើងគិតថាយើងបានបង្កើត ភាពរីកចម្រើនជាច្រើន។ យើងគិតថាអ៉ីរ៉ង់ចង់បានកិច្ចព្រមព្រៀង»។ លោក​ JD Vance បានបន្ថែមទៀតថាលោកក៏ទើបតែបានជជែកផងដែរជាមួយលោក ដូណាល់ ត្រាំ ដែល បានសង្កត់ធ្ងន់ថាបញ្ហាស្នូលដែលសហរដ្ឋអាមេរិកត្រូវដោះស្រាយ នោះគឺធ្វើយ៉ាងណារារាំងអ៉ីរ៉ង់មិនឱ្យមានអាវុធនុយក្លេអ៊ែរ។ ដ្បិតបើតាមលោក Vance ប្រសិនបើអ៉ីរ៉ង់មាន អាវុធនុយក្លេអ៊ែរ នោះប្រទេសផ្សេងទៀតក្នុងតំបន់មជ្ឈិមបូព៌ា និងនៅជុំវិញពិភពលោកនឹងចង់បានអាវុធនុយក្លេអ៊ែរដែរ។

ដោយឡែក នៅពេលត្រូវបានសាកសួរថាតើរុស្ស៉ីអាចនឹងទទួលកាន់កាប់អ៊ុយរ៉ាញ៉ូមចម្រាញ់រួចរបស់អ៉ីរ៉ង់ដែរឬក៏យ៉ាងណា? លោក Vance បានឆ្លើយថាបច្ចុប្បន្ននេះមិនមែនជា គម្រោងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនោះទេ ហើយអ៉ីរ៉ង់ក៏មិនបានលើកឡើងពីបញ្ហានេះដែរ៕