* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក Lai Ching-te៖ គ្មានបរទេសណាមួយ អាចសម្រេចពីអនាគតរបស់តៃវ៉ាន់បាននោះទេ (Video inside)

20-05-2026 10:10

(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te នៅថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាគ្មានបរទេសណាមួយដែលអាចសម្រេចចិត្តលើជោគវាសនារបស់តៃវ៉ាន់ បាននោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការកត់សម្គាល់របស់លោក Lai Ching-te ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រលយថាការលក់អាវុធឱ្យកោះតៃវ៉ាន់អាចនឹងត្រូវបានប្រើប្រាស់ជាសន្លឹកបៀរនៅក្នុងកិច្ចចរចាជាមួយចិនដែលអះអាងថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងគំរាមថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួម នៅក្នុងករណីចាំបាច់។

នៅក្នុងសុន្ទរកថាមួយនាឱកាសខួបឆ្នាំ២នៃការឡើងកាន់តំណែងជាមេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បានគូសបញ្ជាក់ដូច្នេះថា «អនាគតតៃវ៉ាន់មិនអាចត្រូវបានសម្រេចដោយបរទេសណាមួយឡើយ ហើយក៏មិនអាចក្លាយជាចំណាប់ខ្មាំងនៃភាពភ័យខ្លាច ការបំបែកបំបាក់ ឬផលប្រយោជន៍រយៈពេលខ្លីនោះដែរ»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News និងនៅលើយន្ដហោះ Air Force One ធ្វើឡើងក្រោយបញ្ចប់ទស្សនកិច្ចនៅប៉េកាំង ជាទីដែលលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដាក់សម្ពាធឱ្យរូបលោកបញ្ឈប់ការគាំទ្រតៃវ៉ាន់។ ក្រោយទស្សនកិច្ចនៅចិនរបស់លោក ត្រាំ តៃវ៉ាន់បានអះអាងជាបន្តបន្ទាប់ថាគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរទេ ហើយថាលោក ត្រាំក៏មិនបានធ្វើការប្ដេជ្ញាចិត្តជាមួយចិនជុំវិញការលក់អាវុធឱ្យតៃវ៉ាន់ នោះដែរ។

ទីក្រុងតៃប៉ិថែមទាំងចោទទៀតផងថាចិនជាមូលហេតុចម្បងនៃអស្ថិរភាពក្នុងតំបន់ និងថាការលក់អាវុធរបស់អាមេរិកគឺជាការប្ដេជ្ញាចិត្តចងភ្ជាប់ដោយច្បាប់ ដើម្បីការពារកោះតៃវ៉ាន់៕