* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ជប៉ុន ចាប់ខ្លួនជនបរទេស ដែលប៉ុនប៉ងចូលទៅជិតកូនស្វាដ៏ល្បី ឈ្មោះ Punch (Video inside)

20-05-2026 11:16

(តូក្យូ)៖ បុរសជនជាតិអាមេរិក ២នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានផ្លោះចូលទៅរោងសត្វស្វា ក្នុងសួនសត្វក្រុង Ichikawa ជាទីកូនស្វាដ៏ល្បីល្បាញលើអ៉ីនធឺណេត ឈ្មោះ Punch នៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦។

បុរសម្នាក់ដែលអះអាងថា ខ្លួនជានិស្សិតមហាវិទ្យាល័យ អាយុ ២៤ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានឡើងរបង ហើយលោតចុះទៅប្រឡាយស្ងួត ជុំវិញកន្លែងទស្សនាសត្វស្វា នៅសួនសត្វ Ichikawa ជាយទីក្រុងតូក្យូ។ រីឯ​បុរស​ម្នាក់​ទៀត ​ដែល​ជាអ្នកធ្វើសកម្មភាព​ថត អះអាងថារូបគេជា​អ្នកចម្រៀង​ មានអាយុ​២៧​ឆ្នាំ។

រូបភាព និងវីដេអូចែកចាយលើបណ្តាញសង្គម បង្ហាញឱ្យឃើញបុរសម្នាក់ ផ្លោះរបងហើយលោតចុះក្រោម នាំឱ្យផ្អើលសត្វស្វានៅក្នុងរោង តែមិនទាន់បានចូលទៅជិតទេ ក៏ត្រូវបានចាប់ខ្លួនដោយមន្ត្រីសួនសត្វ។ ប៉ូលិស​​និយាយ​ថា បុរស​ទាំង​ពីរ​ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​បំពាន​អាជីវកម្ម តែ​ពួក​គេ​បដិសេធ។ ប៉ូលិសបន្ថែមថា ដំបូង​ឡើយអ្នកទាំងពីរនាក់ ​​ព្យាយាម​កុហក​ប៉ូលិស​អំពី​ឈ្មោះ​របស់ពួកគេ។

ការចាប់ខ្លួនបានកើតឡើង បន្ទាប់ពីភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិកាន់តែច្រើន សម្រុកទៅលេងសួនសត្វមួយនេះ ដោយសារតែភាពល្បីល្បាញរបស់កូនស្វា Punch។ Punch ក្លាយជាតារាអ៉ីនធឺណេតក្នុងឆ្នាំនេះ បន្ទាប់ពីសួនសត្វបានបង្ហោះវីដេអូមួយដែលគេឃើញ Punch លេងជាមួយតុក្កតារូបស្វា IKEA plush orangutan បន្ទាប់ពីត្រូវមេស្វាបោះបង់ចោល។