* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អេមីរ៉ាត់អារ៉ាប់រួម ថាដ្រូនដែលបាញ់មកលើរោងចក្រនុយក្លេអ៊ែររបស់ខ្លួនសប្តាហ៍មុន គឺចេញពីអ៉ីរ៉ាក់ (Video inside)

20-05-2026 11:47

(ឌូបៃ)៖ អេមីរ៉ាតអារ៉ាប់រួម (UAE) បានឱ្យដឹងកាលពីថ្ងៃអង្គារ ទី១៩ ខែឧសភា ថាយន្តហោះដ្រូនដែលកំណត់គោលដៅរោងចក្រនុយក្លេអ៊ែររបស់ខ្លួន កាលពីសប្តាហ៍មុន គឺចេញមកពីប្រទេសអ៉ីរ៉ាក់ ពីកន្លែងដែលក្រុមគាំទ្រដោយអ៉ីរ៉ង់ បើកការវាយប្រហារជាច្រើនអំឡុងពេលនៃសង្រ្គាមមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ដ្រូនមួយគ្រឿងបានវាយប្រហារម៉ាស៉ីនភ្លើង ជិតរោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់របស់ពិភពអារ៉ាប់ នៅតំបន់ Barakah ទីក្រុង Abu Dhabi កាលពីថ្ងៃអាទិត្យ បង្កឱ្យមានអគ្គីភ័យ ប៉ុន្តែគ្មានអ្នករងរបួស ឬការលេចធ្លាយសារធាតុវិទ្យុសកម្មទេ។ ដ្រូនពីរផ្សេងទៀតត្រូវបានស្ទាក់ចាប់។

តាមក្រសួងការពារជាតិអេមីរ៉ាតអារ៉ាប់រួម «ជាផ្នែកមួយនៃការស៉ើបអង្កេតដែលកំពុងបន្ត ជុំវិញការកំណត់គោលដៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Barakah កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ លទ្ធផលតាមដាន និងត្រួតពិនិត្យបច្ចេកទេសបញ្ជាក់ថា ដ្រូនទាំង ៣គ្រឿងនោះ មានប្រភពមកពីទឹកដីអ៉ីរ៉ាក់»។

ក្រសួងបានបន្ថែមថា មានដ្រូន ៦គ្រឿងហោះមកពីប្រទេសអ៉ីរ៉ាក់ និងព្យាយាមកំណត់គោលដៅស៉ីវិល និងតំបន់សំខាន់ៗ ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ។ មុនពេលអេមីរ៉ាត់អារ៉ាប់រួមបញ្ជាក់ ថាដ្រូននោះហោះចេញពីណា អាជ្ញាធរអ៉ីរ៉ាក់បានថ្កោលទោស ចំពោះការវាយប្រហារលើរោងចក្រ Barakah៕