* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ស៉ី ជីនពីង និងលោក ពូទីន សាទរទំនាក់ទំនងយុទ្ធសាស្រ្ត ក្នុងជំនួបកំពូល ក្រោយទស្សនកិច្ចលោក ដូណាល់ ត្រាំ (Video inside)

20-05-2026 13:12

(ប៉េកាំង)៖ នាថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីចិននិងរុស្ស៉ី បានរួមគ្នាសាទរវឌ្ឍនភាពនៅក្នុងទំនាក់ទំនងយុទ្ធសាស្រ្តទ្វេភាគី ស្របពេលដែលមេដឹកនាំទាំងពីរ ជួបមុខគ្នាបើកកិច្ចប្រជុំកំពូល នៅទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​Reuters។

ជំនួបខាងលើធ្វើឡើងនៅវិមានប្រជាជនចិន ក្រោមការស្វាគមន៍យ៉ាងឱឡារិករបស់លោកប្រធានាធិបតីចិន។ ស្របពេលដែល​ជំនួបកំពូលនេះកើតមានឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មកកាន់ទីក្រុងប៉េកាំង ភាពឆ្លុះបញ្ចាំងព្រមទាំងលទ្ធផលរបស់វា នឹងត្រូវវាយតម្លៃយ៉ាងដិតដល់ ហើយប្រៀបធៀបគ្នាជាក់ជាពុំខាន។

អំឡុងកិច្ចចាប់ផ្តើមនៃជំនួប លោក ស៉ី ជីនពីង បាននិយាយថា ប្រទេសទាំងពីរ គួរតែផ្តោតលើយុទ្ធសាស្រ្តរយៈពេលវែង និងលើកកម្ពស់​ប្រព័ន្ធអភិបាលកិច្ចសកល ដែលមានយុត្តិធម៌ និងសមហេតុផលជាងមុន។ លោក ស៉ី បានបន្តដូច្នេះថា «មូលហេតុដែលទំនាក់ទំនងចិន-រុស្ស៉ីបានឈានដល់កម្រិតថ្មីនេះ គឺដោយសារតែយើងបានខិតខំធ្វើឱ្យកាន់តែស៉ីជម្រៅ នូវភាពជឿទុកចិត្តផ្នែកនយោបាយ​ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត»

ចំណែកលោក ពូទីន បាននិយាយថា ទំនាក់ទំនងរុស្ស៉ី-ចិន គឺជាកត្តាដែលកំពុងជួយធានាស្ថិរភាពពិភពលោក។ លោកប្រធានាធិបតីរុស្ស៉ី បានលើកឡើងដូច្នេះថា «ទោះបីប្រឈមមុខជាមួយកត្តាខាងក្រៅដែលមិនអំណោយផលក្តី កិច្ចសហប្រតិបត្តិការ ក៏ដូចជា​ចំណងទាក់ទងសេដ្ឋកិច្ចរបស់ពួកយើង នៅតែបន្តបង្ហាញភាពស្វាហាប់យ៉ាងល្អ»។

គួរបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចបន្តបន្ទាប់គ្នាយ៉ាងកម្រ មកកាន់ទីក្រុងប៉េកាំង ដោយមេដឹកនាំនៃប្រទេសមហាអំណាចចំនួន២ ដែលខ្វែងគំនិតគ្នាខ្លាំងទាំងផ្នែកនយោបាយ យោធា និងសេដ្ឋកិច្ច ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លើកតម្កើងថាជាការទទួលស្គាល់​ឋានៈរបស់ចិនលើឆាកអន្តរជាតិ នៅក្នុងសណ្តាប់ពិភពលោកមួយ ដែលកំពុងបែកខ្ញែកកាន់តែខ្លាំងឡើងៗ៕