* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ពូទីន អញ្ជើញលោក ស៉ី ទៅបំពេញទស្សនកិច្ចនៅរុស្ស៉ី នាឆ្នាំក្រោយ (Video inside)

20-05-2026 14:15

(ប៉េកាំង)៖ នាថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានជួបមុខគ្នាបើកកិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំង ហើយលោក ពូទីន ក៏បានអញ្ជើញលោក ស៉ី បំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី នាឆ្នាំ២០២៧។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ពូទីន បានទៅដល់ទីក្រុងប៉េកាំង កាលពីយប់ថ្ងៃអង្គារ ដើម្បីបំពេញទស្សនកិច្ចសរុបរយៈពេល២ថ្ងៃ។ ទស្សនកិច្ចរបស់លោក កើតមានឡើងមិនយូរប៉ុន្មាននោះឡើយ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ មកកាន់ប្រទេសចិន កាលពីសប្តាហ៍មុន។

អំឡុងជំនួបនៅវិមានប្រជាជនចិនក្នុងរដ្ឋធានីប៉េកាំង លោក ស៉ី បានលើកឡើងថា ចិននិងរុស្ស៉ីគួរតែលើកកម្ពស់សណ្តាប់ធ្នាប់សកល ដែលមានយុត្តិធម៌និងសមហេតុសមផលជាងមុន ខណៈលោក ពូទីន បាននិយាយថា ទំនាក់ទំនងរុស្ស៉ី-ចិន កំពុងតែជួយដល់​ការធានាស្ថិរភាពពិភពលោក។ មេដឹកនាំទាំងពីរបានសាទរថា ទំនាក់ទំនងទ្វេភាគី បានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។

គួរបញ្ជាក់ថា​ លើកចុងក្រោយដែលលោក ស៉ី ជីនពីង បានធ្វើដំណើរទៅរុស្ស៉ី គឺកាលពីខែឧសភា ឆ្នាំ២០២៥ នៅពេលដែលលោកទៅ​បំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមការប្រារព្ធខួបទិវាជ័យជម្នះសង្រ្គាមលោកលើកទី២ របស់ទីក្រុងមូស្គូ៕