* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រោយទស្សនកិច្ចលោក ត្រាំ ចិនថានឹងធ្វើការជាមួយអាមេរិក ដើម្បីបន្ថយអត្រាពន្ធគយគ្របដណ្តប់ទំនិញតម្លៃ ៣០ពាន់លានដុល្លារ (Video inside)

20-05-2026 14:53

(ប៉េកាំង)៖ នាថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ ពោលគឺត្រឹមប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា ទីក្រុងប៉េកាំងនឹងធ្វើការជាមួយទីក្រុងវ៉ាស៉ីនតោន ដើម្បីកាត់បន្ថយអត្រាពន្ធគយ ដែលប៉ះពាល់ទំនិញតម្លៃរាប់សិបពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ក្រោយជំនួបកំពូលរវាងលោក ត្រាំ និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង កាលពីសប្តាហ៍មុន ភាគីទាំងពីរបានឯកភាពគ្នាធ្វើការ ដើម្បីបន្ធូរបន្ថយពន្ធគយបដិការលើផលិតផលក្នុងទំហំស្មើគ្នា។ បើតាមក្រសួងពាណិជ្ជកម្ម អត្រាពន្ធដែលមានបំណងកាត់បន្ថយនោះ នឹងប៉ះពាល់លើទំនិញមានតម្លៃសរុបយ៉ាងហោច ៣០ពាន់លានដុល្លារ សម្រាប់ភាគីម្ខាងៗ។

ទីក្រុងប៉េកាំង បានបង្ហាញក្តីសង្ឃឹមថា ខាងភាគីអាមេរិកនឹងគោរពពាក្យសន្យារបស់ខ្លួន ហើយអំពាវនាវឱ្យមានការបន្តសុពលភាព ចំពោះ​កិច្ចព្រមព្រៀងផ្អាកជម្លោះពាណិជ្ជកម្ម ដែលសម្រេចបានកាលពីឆ្នាំ២០២៥។

គួរបញ្ជាក់ថា កាលពីក្នុងឆ្នាំ២០២៥ កំពូលមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ បានចំណាយពេលភាគច្រើនជាប់ផុងក្នុងសង្រ្គាមពាណិជ្ជកម្ម ដែលបានកើនឡើងកម្តៅយ៉ាងក្តៅគគុក រហូតទាល់តែមេដឹកនាំប្រទេសទាំងពីរ បានឈានដល់ការព្រមព្រៀងផ្អាកជម្លោះសេដ្ឋកិច្ចនោះ ​រយៈពេល១ឆ្នាំ អំឡុងជំនួបនៅកូរ៉េខាងត្បូងកាលពីខែតុលា៕