* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

តុលាការកំពូលហ្វីលីពីន បដិសេធសំណើរារាំងការចាប់ខ្លួនសមាជិកព្រឹទ្ធសភា ដែលស្ថិតក្រោមដីកាតាមចាប់របស់តុលាការ ICC (Video inside)

20-05-2026 15:25

(ម៉ានីល)៖ នាថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ តុលាការកំពូលនៃប្រទេសហ្វីលីពីន បានច្រានចោលសំណើរបស់សមាជិកព្រឹទ្ធសភា លោក Ronald dela Rosa ដែលចង់ឱ្យតុលាការចេញបញ្ជាហាមឃាត់បណ្តោះអាសន្ន ដើម្បីរារាំងការចាប់ខ្លួននិងផ្ទេររូបលោក ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Dela Rosa ត្រូវបានតុលាការ ICC ចេញដីកាចាប់ខ្លួន ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្ស ជុំវិញតួនាទីរបស់លោក ក្នុងយុទ្ធនាការសង្រ្គាមគ្រឿងញៀនដ៏បង្ហូរឈាម អំឡុងអាណត្តិកាន់អំណាចឆ្នាំ២០១៦-២០២២ របស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte។ លោក Dela Rosa បានបដិសេធជាប់ពាក់ព័ន្ធ ក្នុងការសម្លាប់ដែលខុសច្បាប់។​ រូបលោកគឺជា​អតីតមេប៉ូលិសជាតិហ្វីលីពីន និងជាអ្នកទទួលបន្ទុកដឹកនាំសង្រ្គាមគ្រឿងញៀនរបស់លោក ​Duterte។

កាលពីសប្តាហ៍មុន អាជ្ញាធរហ្វីលីពីន បានបញ្ជាក់ថា ពួកគេមានបំណងអនុវត្តតាមដីការបស់ ICC ចាប់ខ្លួនលោក Dela Rosa។ សេចក្តីសម្រេចដូចខាងលើរបស់តុលាការកំពូល គឺជាស្ថានការណ៍វិវត្តន៍ថ្មីចុងក្រោយ ក្នុងសាច់រឿងមួយដែលបានអង្រួនហ្វីលីពីន ចាប់តាំងតែពីដើម​សប្តាហ៍មុន ហើយបើកផ្លូវដល់ការចាប់ខ្លួនរូបលោក។

លោក Dela Rosa បានលេចមុខក្រោយសំងំលាក់ខ្លួនរយៈពេល៦ខែ ហើយទៅជ្រកកោននៅក្នុងព្រឹទ្ធសភាអស់រយៈពេលប៉ុន្មានថ្ងៃ មុនពេលលួចរត់ចេញទៅវិញបាត់​ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែឧសភា ក្រោយយប់មុននោះកើតមានចលាចល និងការផ្ទុះស្នូរកាំភ្លើង បន្ទាប់ពីលោកបានអំពាវនាវសុំការជួយ និងអះអាងថា ខ្លួននឹងត្រូវអាជ្ញាធរចាប់ក្នុងពេលឆាប់ៗ។ ឥឡូវនេះ គេមិនដឹងច្បាស់ថា រូបលោកស្ថិតនៅទីណាទេ។

គួរបញ្ជាក់ថា​ យុទ្ធនាការសង្រ្គាមគ្រឿងញៀនរបស់លោក Duterte ដែលមានលោក Dela Rosa ជាអ្នកដឹកនាំចម្បង បានសម្លាប់​មនុស្សរាប់ពាន់នាក់ ក្នុងប្រតិបត្តិការបង្រ្កាបរបស់ប៉ូលិស។ លោក Duterte ត្រូវបានចាប់ខ្លួននៅហ្វីលីពីន កាលពីខែមីនា ឆ្នាំ២០២៥ ហើយបច្ចុប្បន្ន កំពុងស្ថិតនៅមន្ទីរឃុំឃាំងរបស់តុលាការ ICC នៅទីក្រុងឡាអេប្រទេសហូឡង់។ លោក Duterte នឹងត្រូវជំនុំជម្រះក្តីក្រោមបទចោទប្រកាន់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ខណៈលោកនៅតែប្រកាន់ជំហរថា រូបលោកមិនបានប្រព្រឹត្តខុសអ្វីទាំងអស់៕