* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

វ៉េណេស៊ុយអេឡា ដោះលែងអ្នកទោសចំនួន ៣០០នាក់ ក្នុងសប្តាហ៍នេះ (Video inside)

20-05-2026 15:55

(ការ៉ាកាស)៖ ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា លោក Jorge Rodriguez បាននិយាយថា អ្នកទោស ៣០០នាក់នឹងត្រូវដោះលែងពីពន្ធនាគារ ចន្លោះថ្ងៃចន្ទ ដល់ថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦។

អ្នកទោសដែលនឹងត្រូវដោះលែងនេះ ​​រួម​បញ្ចូល​ទាំង​មន្ត្រី​ប៉ូលិស​ ៣នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាំង​ពី​ឆ្នាំ២០០៣ មនុស្ស​ដែលធ្លាក់ខ្លួនឈឺ​ និង​អ្នក​ដែល​មាន​អាយុ​លើស ៧០ឆ្នាំ។

លោក Jorge Rodriguez ដែលជាបងប្រុសរបស់ប្រធានាធិបតីបណ្តោះអាសន្នវ៉េណេស៊ុយអេឡា លោកស្រី Jorge Rodriguez មិនបានបញ្ជាក់ទេថាតើមនុស្សទាំង ៣០០នាក់ ត្រូវដោះលែងតាមច្បាប់លើកលែងទោស ដែលទើបអនុម័តកាលពីខែកុម្ភៈឬយ៉ាងណានោះទេ។

រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា តែងតែ​បដិសេធ​ការឃុំខ្លួន​អ្នក​ទោស​នយោបាយ ហើយ​និយាយ​ថា អ្នក​ដែលជាប់ពន្ធនាគារគឺសុទ្ធតែ​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ៕