* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រមុខ UN ពណ៌នាពីជំនួប Trump-Xi ថាគ្មានការសម្រេចបានធំដុំ

20-05-2026 16:53

(តូក្យូ, ជប៉ុន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា ជំនួបនៃមេដឹកនាំប្រទេសមហាអំណាចធំទាំងពីរ គឺអាមេរិក និងចិនសប្តាហ៍មុន ប្រហែលជាអាចធ្វើឱ្យភាពតានតឹងថយចុះខ្លះ ប៉ុន្តែគ្មានអ្វីសម្រេចបានធំដុំទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ទៅកាន់ទីក្រុងប៉េកាំង ជួបប្រធានាធិបតីចិន ស៉ី ជីនពីង មិនសម្រេចបានព្រមព្រៀងបន្តបទឈប់បាញ់ពាណិជ្ជកម្មដ៏ផុយស្រួយ ដែលត្រូវផុតកំណត់នាចុងឆ្នាំនេះនោះទេ ទោះបីជាលោក ត្រាំ បានអញ្ជើញលោក ស៉ី ឱ្យទៅទស្សនកិច្ច នៅទីក្រុងវ៉ាស៉ីនតោន នាថ្ងៃទី២៤ ខែកញ្ញាក៏ដោយ។

លោក Antonio Guterres ប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូ ភាពតានតឹងរវាងប្រទេសទាំងពីរ បានធូរស្រាល ⁠ប៉ុន្តែគ្មានរបកគំហើញធំណាមួយ សម្រេចបានឡើយ ដូច្នេះហើយទស្សនកិច្ចរបស់លោក ស៉ី ទៅកាន់ទីក្រុងវ៉ាស៉ីនតោន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់៕ ⁠