* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ដំណើរទស្សនកិច្ចដ៏ញឹកញាប់នៃមេដឹកនាំប្រទេសមហាអំណាចនៅចិន រំលេចពីតួនាទីសំខាន់របស់ចិនដែល​ប្រកាន់​ខ្ជាប់​​ពហុភាគីនិយម

20-05-2026 17:34


(ប៉េកាំង)៖ ពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ រយៈពេលតែកន្លះឆ្នាំប៉ុណ្ណោះ ក៏មានមេដឹកនាំនៃរដ្ឋជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន៤ ផ្សេងទៀតបានបំពេញទស្សនកិច្ច នៅប្រទេសចិនជាបន្តបន្ទាប់ ដែលជាទិដ្ឋភាពដ៏កម្រមួយក្នុងកិច្ចការទូតនៃប្រទេសមហាអំណាច។

ផ្តើមពីដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង ប្រធានាធិបតីបារាំងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥, ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦, ដំណើរទស្សនកិច្ចរបស់លោក ត្រាំ ប្រធានាធិបតីអាមេរិកនៅថ្ងៃទី១៣ ខែឧសភា និងចុងក្រោយនេះគឺដំណើរទស្សនកិច្ចរបស់ ពូទីន ប្រធានាធិបតីរុស្ស៊ីនៅថ្ងៃទី១៩ ខែឧសភានេះ។ ហេតុអ្វីបានជាប្រទេសចិនក្លាយជាគោលដៅទស្សនកិច្ចដ៏សំខាន់របស់មេដឹកនាំនៃប្រទេសមហាអំណាចទាំងនេះ? តើវាបានបញ្ជូនសញ្ញាអ្វីទៅកាន់ពិភពលោក?

តាំងពីដើមមក ប្រទេសចិនបានប្រកាន់ខ្ជាប់គោលនយោបាយសុខដុមនីយកម្មជាមួយប្រទេសជិតខាង និងការួមរស់ដោយ សន្តិសហវិជ្ជមានជាមួយបណ្តាប្រទេសនានា ជាពិសេស បន្ទាប់ពីលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើង នូវទស្សនៈកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិមក ប្រទេសចិនបានផ្តោតសំខាន់លើការធ្វើការ ជាមួយបណ្តាប្រទេសនានា ដើម្បីរួមគ្នាគាំពារពហុភាគីនិយម ពិភពលោកពហុប៉ូល និងសមាហរណកម្មសេដ្ឋកិច្ចសកល។

ប្រទេសចិនដែលមានចំនួនប្រជាជន១.៤០០ លាននាក់ ជាទីផ្សារដ៏ធំដែលមានសក្តានុពលឥតព្រំដែនសម្រាប់វិនិយោគិនបរទេស ដែលមានន័យថា ការបណ្តាក់ទុននិងធ្វើអាជីវកម្មនៅប្រទេសចិននឹងទទួលបានឱកាសពីឧត្តមភាពនៃទីផ្សារខ្នាតយក្ស ដែលជាកត្តាដ៏សំខាន់សម្រាប់ពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន។ ម្យ៉ាងទៀត ប្រទេសចិនបានធ្វើ សាមញ្ញកម្មគោលនយោបាយវិនិយោគជាបន្តបន្ទាប់ ព្រមទាំងបង្កបរិយាកាសអាជីវកម្មដែលប្រកបដោយទីផ្សារភាវូបនីយកម្ម និយ័តកម្ម និងអន្តរជាតូបនីយកម្ម។ អាស្រ័យហេតុនេះ ក្រុមហ៊ុនកំពូលៗរបស់ពិភពលោកតែងសម្លឹងឃើញ ឱកាសអាជីវកម្មនៅប្រទេសចិន។

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា រាល់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ/ផ្លូវការរបស់ថ្នាក់ដឹកនាំបរទេស តែងអមដំណើរដោយប្រធានក្រុមហ៊ុនធំៗក្នុងប្រទេសខ្លួន ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសដែលជាគោលដៅទស្សនកិច្ច។ តួយ៉ាងដូចជាដំណើរទស្សនកិច្ចរបស់លោក ត្រាំ នៅប្រទេសចិនកាលពីពេលថ្មីៗកន្លងទៅនេះ គឺបានអមដំណើរដោយប្រធានក្រុមហ៊ុនលំដាប់កំពូលៗ របស់សហរដ្ឋអាមេរិក ដើម្បីស្វែងរកឱកាសវិនិយោគបន្ថែមនៅក្នុងប្រទេសចិន។

ប្រទេសចិនដែលប្រកាន់ខ្ជាប់ នូវពហុភាគីនិយមនិងគោលនយោបាយកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ បូករួមទាំងភាពរស់រវើក និងភាពធន់នៃសេដ្ឋកិច្ចចិន បានធ្វើឱ្យចិនរួមចំណែកក្នុងរង្វង់៣០% ចំពោះកំណើនសេដ្ឋកិច្ចសកលជារៀងរាល់ឆ្នាំ និងបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខរបស់ ប្រទេសមហាអំណាចនិងអង្គភាពសេដ្ឋកិច្ចនានា ដូចជាអឺរ៉ុបនិងអាស៊ានជាដើម ដែលជាកត្តាញ៉ាំងឱ្យមេដឹកនាំពិភពលោក មិនអាចមើលរំលងបានចំពោះការពង្រឹងនិងពង្រីកកិច្ចហប្រតិបត្តិការល្អជាមួយចិន។
លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនតែងគូសបញ្ជាក់ថា «ពហុភាគីនិយមគឺជាបំណងប្រាថ្នារួមរបស់ប្រជាជន ជានិន្នាការទូទៅ និងជាបង្អែកដ៏សំខាន់សម្រាប់សន្តិភាព និងការអភិវឌ្ឍនៃពិភពលោក»

ការធ្វើទស្សនកិច្ចរបស់មេដឹកនាំកំពូលៗ របស់ពិភពលោកនៅប្រទេសចិន ជាការបញ្ជូនសញ្ញាទៅកាន់ពិភពលោកថា ពួកគេមានឆន្ទៈធ្វើការជាមួយចិន ដើម្បីប្រយោជន៍របស់ប្រជាជនទ្វេភាគីនិងពិភពលោក។ ក្នុងនោះ ការរួមគ្នាគាំពារពហុភាគីនិយម តែងតែជាប្រធានបទសំខាន់សម្រាប់ការពិភាក្សាគ្នា ដើម្បីស្វែងរកវិធីសាស្ត្រដែលអាចផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍ សន្តិភាពនិងស្ថិរភាពពិភពលោក។

ជាក់ស្តែង ជាការរំពឹងទុករបស់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍តិចតួច គឺសង្ឃឹមថាប្រទេសមហាអំណាចទាំងឡាញអាចធ្វើជាដៃគូនឹងគ្នា តែមិនមែនប្រឈមដាក់គ្នា គាំពារពហុភាគីនិយម តែមិនមែនឯកតោភាគីនិយម ប្រកាន់ខ្ជាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ តែមិនមែនល្បែងផលបូកសូន្យ ដើម្បីបំពេញបន្ថែម ភាពប្រាកដប្រជានិងស្ថិរភាពសម្រាប់ពិភពលោកដែលកំពុងមានបម្រែបម្រួលនិងភាពរង្គោះរង្គើ ហើយឆ្ពោះទៅរកគោលដៅ សហគមន៍ជោគវាសនារួមដែលមានការអភិវឌ្ឍនិងវិបុលភាពរួម៕

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន