បទវិភាគ៖ កសាងប្រទេសខ្លាំងក្លាខាងវិស័យទេសចរណ៍ គ្រោងផែនការគោលមិនត្រឹមតែខាងទេសភាពនោះទេ
20-05-2026 18:58
(ប៉េកាំង)៖ ថ្ងៃទី ១៩ ខែឧសភា ជា“ទិវាទេសចរណ៍ចិន”លើកទី១៦ ។ សកម្មភាពប្រចាំឆ្នាំនេះ បានផ្តោតសំខាន់ទៅលើខ្លឹមសារ ដូចជាការធ្វើទេសចរណ៍ក្នុងដែនចិន ការធ្វើទេសចរណ៍ប្រកបដោយសុវត្ថិភាព ការប្រើប្រាស់ដោយមានទំនុកចិត្តជាដើម ហើយបានដាក់ចេញវិធានការផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន៩ ។ តំបន់នានានៃប្រទេសចិនគ្រោងនឹងដាក់ចេញវិធានការ ផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន៩ពាន់ ហើយគ្រោងទម្លាក់ប្រាក់ទុនចំនួន ១ពាន់លានយាន់ប្រាក់ចិនសម្រាប់ផ្តល់ឧបត្ថម្ភកធនដល់ប្រជាជន។
តាំងពីសមាជបក្សលើកទី១៨មក ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍របស់ចិនបានឈានចូលគន្លងល្បឿនលឿន ដែលបានក្លាយជាឧស្សាហកម្មសសរទ្រូង ដែលងើបឡើងថី្មប្រកបដោយលក្ខណៈយុទ្ធសាស្ត្រ ឧស្សាហកម្មអំពីជីវភាពរស់នៅ របស់ប្រជាជននិងជាឧស្សាហកម្មសុភមង្គល ដែលប្រកបដោយលក្ខណៈពិសេសយុគសម័យជាសន្សឹមៗ ។ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២៥ ចំនួនអ្នកទេសចររបស់ចិនបានកើនឡើង១,២ដង ហើយប្រាក់ចំណាយសម្រាប់ធ្វើទេសចរណ៍ បានកើនឡើង១,៧៧ដង។
គោលការណ៍សំខាន់នៃផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥បានលើកឡើងថា គួរដាក់បញ្ចូលវប្បធម៌ក្នុងទេសចរណ៍ ផ្សព្វផ្សាយវប្បធម៌តាមរយៈទេសចរណ៍ ក្នុងន័យជំរុញការកសាងប្រទេសខ្លាំងក្លាខាងវិស័យទេសចរណ៍ ។ “ប្រទេសខ្លាំងក្លាខាងវិស័យទេសចរណ៍” ត្រូវបានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំជាលើកដំបូង ហើយបានគ្រោងផែនការគោលសម្រាប់ទេសភាពស្រស់បំព្រង។
ក្នុងភូមិ Yucun ក្រុង Anji នៃខេត្ត Zhejiang រណ្តៅរ៉ែនៅកាលពីមុនបានក្លាយទៅជាវាលស្រែផ្កាកាណូឡា(Canola)និងស្រះផ្កាឈូក គឺស្វែងរកបាននូវផ្លូវថ្មីដែលមានអេកូឡូស៊ីស្រស់ស្អាត មានឧស្សាហកម្មងើបឡើងវិញ និងអាចធ្វើឱ្យ ប្រជាជនមានភាពធូរធារ ។ នៅភូមិអាកទិក ក្រុងម៉ូហេ ខេត្តហីឡុងជាំង ភ្នំទឹកកកបានក្លាយទៅជាភ្នំមាសភ្នំប្រាក់ ប្រភពធនធានទឹកកកបាននាំមកនូវប្រាក់ចំណូលជាបន្តបន្ទាប់ដល់តំបន់នេះ ។ ហើយបន្ទាប់ពីស្នើសុំចុះបញ្ជី ក្នុងបេតិកភណ្ឌពិភពលោក ដោយជោគជ័យកាលពីឆ្នាំ២០២៥ ផ្នូររជ្ជកាល Xi Xia ដែលស្ថិតនៅក្រុង Yinchuan ភូមិភាគស្វ័យត Ningxia បានទទួលភ្ញៀវទេសចរឡើងដល់១លាននាក់ក្នុងមួយឆ្នាំ។
ចាប់ពី “ការធ្វើទេសចរនៅតំបន់សម្បតិ្តបេតិកភណ្ឌវប្បធម៌” “ការធ្វើទេសចរវប្បធម៌និងនៅសារមន្ទីរ” ការធ្វើទេសចរ នៅតំបន់មូលដ្ឋានបដិវត្តន៍និងការធ្វើទេសចរ ដើម្បីសិក្សាស្រាវជ្រាវជាដើមមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ហើយ“រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក្នុងភូមិ” “ការប្រកួតបាល់ទាត់តាមភូមិ” និង “ការប្រកួតច្រៀងចម្រៀងតាមភូមិ” ជាដើម បានក្លាយជាកម្លាំងទាក់ទាញខាងវិស័យទេសចរណ៍ រហូតដល់ “ការធ្វើទេសចរតាមរយៈខ្សែភាពយន្ត” និង “ការធ្វើទេសចរណ៍តាមរយៈការប្រគំតន្ត្រី” ក្លាយជាប្រជាប្រិយភាពថ្មី ខាងវិស័យទេសចរណ៍។ល។ ប្រភពធនធានវប្បធម៌ដ៏ល្អផូរផង់ និងការរចនាប្រកបដោយភាពច្នៃប្រឌិតថ្មី បានរួមបញ្ចូលក្នុងការអភិវឌ្ឍ ខាងវិស័យទេសចរណ៍ជាបន្តបន្ទាប់ ដែលបានណែនាំឱ្យឧស្សាហកម្មទេសចរណ៍លើកកម្ពស់គុណភាព និងបន្ថែមខ្លឹមសារឱ្យកាន់តែសម្បូរបែប។
“កំណាព្យនិងទីកន្លែងឆ្ងាយៗ” បានបំពេញបន្ថែមគ្នាទៅវិញទៅមក ហើយការផ្គត់ផ្គង់ខាងផលិតផល និងគុណភាពសេវាកម្មមានសុក្រឹតភាពជាបន្តបន្ទាប់ ដែលបានជំរុញឱ្យចំនួនភ្ញៀវទេសចរ ដើរកម្សាននៅក្នុងប្រទេសចិន និងប្រាក់ចំណាយសរុបបានរក្សាកំណើនដោយល្បឿនលឿនបង្គួរ។ នៅឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរដើរកម្សាន នៅក្នុងប្រទេសចិនគឺ ៦៥២២លាននាក់ កើនឡើង១៦,២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ប្រាក់ចំណាយរបស់ភ្ញៀវទេសចរដើរកម្សាន នៅក្នុងប្រទេសចិនមានចំនួនសរុប ៦,៣ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង ៩,៥ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៤ ។ ហើយភ្ញៀវទេសចរចូលដែនចិនមានចំនួនលើសពី១៥០លាននាក់ កើនឡើង ១៧,១ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៤ ប្រាក់ចំណាយមានចំនួនលើសពី ១៣០ពាន់លានដុល្លារអាមេរិក កើនឡើងជិត៤០ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៤ ។
បច្ចុប្បន្ន ប្រទេសចិនបានបង្កើតជាទីផ្សារទេសចរណ៍ក្នុងស្រុកធំបំផុតនៅលើពិភពលោក ហើយបានក្លាយជា ប្រភពភ្ញៀវទេសចរណ៍អន្តរជាតិធំជាងគេ និងជាគោលដៅទេសចរណ៍ដ៏សំខាន់ ដែលស្វែងរកបាននូវផ្លូវអភិវឌ្ឍ ខាងវិស័យទេសចរណ៍ចិន ប្រកបដោយលក្ខណៈពិសេសដោយជោគជ័យ។
ទេសភាពដ៏គួរឱ្យទាក់ទាញនិងមុខមាត់ញញឹមប្រកបដោយភាពពេញចិត្តបានបញ្ជាក់ថា ឧស្សាហកម្មទេសចរណ៍បានរួមបញ្ចូល យ៉ាងស៊ីជម្រៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាប្រកបដោយគុណភាពខ្ពស់ ហើយអាចដើរតួនាទីកាន់តែសំខាន់។ អានសៀវភៅមួយម៉ឺនក្បាល ធ្វើដំណើរឆ្ងាយសែនឆ្ងាយ។ ប្រទេសចិនដែលមានទេសភាពស្រស់ស្អាត គឺជាដំណើរដ៏អស្ចារ្យ៕
វិទ្យុមិត្តភាពកម្ពុជាចិន







