* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ៊ីរ៉ង់ព្រមានពង្រីកសង្គ្រាម «ហួសពីតំបន់មជ្ឈិមបូព៌ា» ប្រសិនបើអាមេរិកបើកការវាយប្រហារសាជាថ្មី (Video inside)

20-05-2026 19:49

(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់នៅថ្ងៃពុធនេះ បានគំរាមថានឹងពង្រីកសង្គ្រាមឱ្យរាលដាលហួសពីតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាមេរិកហ៊ានបើកការវាយប្រហារសាជាថ្មី។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាលោកស្ទើរតែនឹងបញ្ជាឱ្យចាប់ផ្តើមយុទ្ធនាការយោធាឡើងវិញទៅហើយ មុនពេលសម្រេចចិត្តផ្អាកនៅនាទីចុងក្រោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

៦សប្តាហ៍មកហើយ បន្ទាប់ពីលោក ត្រាំ បានប្រកាសផ្អាកប្រតិបត្តិការយោធា (Epic Fury) ដើម្បីបើកផ្លូវសម្រាប់បទឈប់បាញ់ ប៉ុន្តែកិច្ចចរចាសន្តិភាពនៅតែបន្តជាប់គាំង។ ក្នុងសប្តាហ៍នេះ អ៊ីរ៉ង់បានបញ្ជូនសំណើថ្មីទៅកាន់អាមេរិក ប៉ុន្តែខ្លឹមសារនៃសំណើនោះនៅតែជាអ្វីដែលលោក ត្រាំ ធ្លាប់បានច្រានចោល រួមមាន ការទាមទារសិទ្ធិគ្រប់គ្រងច្រកសមុទ្រហ័រមូស ការទាមទារសំណងសង្គ្រាម ការដកទណ្ឌកម្ម ការបញ្ចេញទ្រព្យសម្បត្តិដែលត្រឹមបង្កក និងការដកកងទ័ពអាមេរិកចេញពីតំបន់។

ឆ្លើយតបនឹងភាពជាប់គាំងនេះ លោក ត្រាំ បានព្រមានជាសាធារណៈកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារថា លោកស្ទើរតែសម្រេចចិត្តទម្លាក់គ្រាប់បែកសាជាថ្មីទៅហើយ ប៉ុន្តែបានប្តូរចិត្តនៅម៉ោងចុងក្រោយ ដើម្បីទុកពេលបន្ថែមសម្រាប់ការទូត។ ជាការព្រមានតបវិញ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា៖ «ប្រសិនបើមានការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ម្តងទៀត សង្គ្រាមក្នុងតំបន់ដែលបានសន្យានេះ នឹងពង្រីកវិសាលភាពហួសពីតំបន់មជ្ឈិមបូព៌ាជាមិនខាន»។ កន្លងមក អ៊ីរ៉ង់តែងតែគំរាមវាយប្រហារលើបណ្តាប្រទេសក្នុងតំបន់ដែលអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពអាមេរិក ប៉ុន្តែលើកនេះអ៊ីរ៉ង់បានបង្ហាញចេតនាវាយប្រហារគោលដៅនៅឆ្ងាយៗជាងនេះទៅទៀត។

ជុំវិញកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថានបានធ្វើដំណើរទៅដល់ទីក្រុងតេហេរ៉ង់ហើយ ខណៈដែលប៉ាគីស្ថានគឺជាប្រទេសតែមួយគត់ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាសន្តិភាព និងកំពុងដើរតួជាអ្នកនាំសារយ៉ាងសំខាន់រវាងភាគីសត្រូវទាំងពីរនេះ៕