* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រុស្ស៊ី និងចិនថ្កោលទោសសហរដ្ឋអាមេរិកជុំវិញគម្រោងខែលការពារមីស៊ីល «Golden Dome» (Video inside)

20-05-2026 19:59

(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ី និងចិន នៅថ្ងៃពុធនេះបានរិះគន់គម្រោងខែលការពារមីស៊ីល Golden Dome របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយចាត់ទុកថាជាការគំរាមកំហែងដល់ស្ថិរភាពយុទ្ធសាស្ត្រ។ ប្រទេសទាំងពីរក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា គ្មានការទទួលខុសត្រូវដែលមិនព្រមរៀបចំសន្ធិសញ្ញានុយក្លេអ៊ែរថ្មី ជំនួសសន្ធិសញ្ញាចាស់ដែលផុតកំណត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងប៉េកាំង។ គម្រោង Golden Dome របស់អាមេរិក គឺជាផែនការពង្រីកប្រព័ន្ធការពារលើដី រួមមានមីស៊ីលស្ទាក់ចាប់ និងប្រព័ន្ធរ៉ាដា ព្រមទាំងការបន្ថែមបច្ចេកវិទ្យាអាវុធក្នុងលំហអវកាស ដែលមានសមត្ថភាពតាមដាន និងបាញ់ទម្លាក់រាល់មីស៊ីលដែលគំរាមកំហែងពីគន្លងតារាវិថី។

ចិន និងរុស្ស៊ីបានសង្កត់ធ្ងន់ថា គម្រោងសាងសង់ប្រព័ន្ធការពារមីស៊ីលពហុកម្រិតគ្មានដែនកំណត់របស់អាមេរិកនេះ គឺជាការគំរាមកំហែងយ៉ាងច្បាស់លាស់ ដែលផ្ទុយស្រឡះពីគោលការណ៍នៃរក្សាស្ថិរភាពយុទ្ធសាស្ត្រពិភពលោក។ ក្រៅពីនេះ ប្រទេសមហាអំណាចទាំងពីរ ក៏បានសម្តែងការសោកស្តាយចំពោះអាមេរិក ដែលបណ្តោយឱ្យសន្ធិសញ្ញាគ្រប់គ្រងអាវុធ New START ឆ្នាំ២០១០ ផុតកំណត់ដោយគ្មានកិច្ចព្រមព្រៀងថ្មីមកជំនួសផងដែរ។

ទន្ទឹមនឹងការរិះគន់នេះ រុស្ស៊ី និងចិន ក៏បានព្រមានរួមគ្នាថា ផែនការដាក់ពង្រាយមីស៊ីលរយៈចម្ងាយខ្លី និងមធ្យម ព្រមទាំងការប៉ុនប៉ងវាយប្រហារជាមុនពីសំណាក់ប្រទេសណាមួយ ដើម្បីផ្តាច់ក្បាលសត្រូវ គឺជាទង្វើបង្កអស្ថិរភាព និងការគំរាមកំហែងដល់សន្តិសុខសកលលោកយ៉ាងធ្ងន់ធ្ងរ៕