* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ដូណាល់ ត្រាំ ប្រកាសថា លោកនឹងសន្ទនាជាមួយប្រធានាធិបតីតៃវ៉ាន់ (Video inside)

20-05-2026 21:32

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះបានប្រកាសថា លោកនឹងជួបសន្ទនាជាមួយប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ ក្នុងពេលខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំនឹងនិយាយជាមួយគាត់។ ខ្ញុំនិយាយជាមួយមនុស្សគ្រប់គ្នា...យើងនឹងធ្វើការងាររួមគ្នាលើបញ្ហាតៃវ៉ាន់នេះ»។ ការបង្ហាញជំហរសម្រាប់ការសន្ទនានេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ ទើបតែបញ្ចប់ដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិន កាលពីសប្តាហ៍មុន។

ការសន្ទនារវាងមេដឹកនាំអាមេរិក និងតៃវ៉ាន់ នឹងក្លាយជាព្រឹត្តិការណ៍ការទូតដ៏សំខាន់ជាប្រវត្តិសាស្ត្រមួយ ដោយសារតែប្រធានាធិបតីនៃប្រទេសទាំងពីរមិនដែលបានជជែកគ្នាដោយផ្ទាល់នោះទេ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានបង្វែរការទទួលស្គាល់ការទូតពីទីក្រុងតៃប៉ិ ទៅកាន់ទីក្រុងប៉េកាំងកាលពីឆ្នាំ១៩៧៩ មកម្ល៉េះ។ ជំនួបសន្ទនាដោយផ្ទាល់នេះ ក៏ត្រូវបានគេរំពឹងថានឹងបង្កកំហឹងយ៉ាងខ្លាំងដល់ប្រទេសចិន ដែលតែងតែចាត់ទុកកោះតៃវ៉ាន់ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

គួរបញ្ជាក់ថា ក្រោយជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីសប្តាហ៍មុន លោក ត្រាំ ធ្លាប់បានបញ្ជាក់ថា លោកមិនទាន់សម្រេចចិត្តថានឹងបន្តការលក់អាវុធតម្លៃ ១៤ពាន់លានដុល្លារឱ្យតៃវ៉ាន់ ឬយ៉ាងណានោះទេ។ ទោះជាយ៉ាងណា យោងតាមច្បាប់របស់សហរដ្ឋអាមេរិក ទីក្រុងវ៉ាស៊ីនតោនមានកាតព្វកិច្ចក្នុងការផ្តល់មធ្យោបាយការពារខ្លួនដល់កោះតៃវ៉ាន់ ខណៈដែលសមាជិកសភាអាមេរិកមកពីគណបក្សទាំងពីរ ក៏បានអំពាវនាវឱ្យរដ្ឋបាលលោក ត្រាំ បន្តការលក់អាវុធនេះផងដែរ៕