* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

Yonhap៖ លោក ស៊ី ជីនពីង ប្រហែលជាអាចធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ

21-05-2026 08:48

(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានរាយការណ៍ថាប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទំនងជាអាចនឹងធ្វើទស្សនកិច្ចទៅកាន់ កូរ៉េខាងជើងក្នុងពេលឆាប់ៗ ឬអាចនៅសប្ដាហ៍ក្រោយនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦។

Yonhap​ ធ្វើសេចក្ដីរាយការណ៍បែបនេះកាលពីថ្ងៃពុធម្សិលមិញ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់ ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ។ មន្ត្រីជាន់ខ្ពស់រូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងទទួលបានព័ត៌មានស៊ើបការណ៍សម្ងាត់ថាលោកប្រធានាធិបតី ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងជើងក្នុងពេលឆាប់ៗ»។

មន្ត្រីកូរ៉េខាងត្បូងម្នាក់ទៀតបានប្រាប់ Yonhap ថាវាមានលទ្ធភាពខ្ពស់ដែលដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង អាចនឹងធ្វើឡើងនៅចុងខែឧសភា ឬនៅដើមខែមិថុនាក្រោយនេះ។ មន្ត្រីរូបនេះក៏បានគូសបញ្ជាក់ដែរពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi រួមទាំង ក្រុមមន្ត្រីសន្តិសុខ និងពិធីការរបស់ចិន ទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីខែមេសាកន្លងទៅ។

អំឡុងជំនួបជាមួយលោក Wang Yi មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញពីឆន្ទៈពង្រឹងការផ្លាស់ប្ដូរទំនាក់ទំនងកម្រិតខ្ពស់ និងពង្រឹង ការទំ​នាក់ទំនងជាយុទ្ធសាស្ត្រជាមួយទីក្រុងប៉េកាំង ជាមួយការរំឮកឡើងវិញពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំងកាលពីឆ្នាំ២០២៥។

គួរបញ្ជាក់ថា ចិន និងកូរ៉េខាងជើងត្រូវប្រារព្ធខួបលើក៦៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាគ្រប់ជ្រុងជ្រោយមួយស្ដីពីកិច្ចសហប្រតិបត្តិការ នៅក្នុងឆ្នាំ២០២៦នេះ។ លទ្ធភាពនៃការធ្វើទស្សនកិច្ចរបស់លោក ស៊ី ជីនពីងទៅកាន់កូរ៉េខាងជើង បានកើតឡើងបន្ទាប់ពីរូបលោកបានចូលរួមកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងទីក្រុងប៉េកាំងកាលពីសប្ដាហ៍មុន។

អំឡុងកិច្ចប្រជុំកំពូលនោះ មេដឹកនាំនៃប្រទេសទាំង២ បានគូសបញ្ជាក់ឡើងវិញគោលដៅរួមនៃការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ជាកិច្ចប្រឹងប្រែងមួយ ដែលក្រុមអ្នកជំនាញជាច្រើនជឿថាមិនអាចទៅរួចឡើយ៕