* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋបាលលោក ត្រាំ ចោទប្រកាន់អតីតប្រធានាធិបតីគុយបា លោក Raul Castro ជុំវិញការបាញ់ទម្លាក់យន្ដហោះស៊ីវិលកាលពីឆ្នាំ១៩៩៦ (Video inside)

21-05-2026 09:36

(AFP)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ បានចោទប្រកាន់ពីបទព្រហ្មទណ្ឌប្រឆាំងនឹងអតីតប្រធានាធិបតីគុយបា លោក Raul Castro ខណៈទីក្រុងវ៉ាស៊ីនតោនអំពាវនាវឱ្យប្រជាជនគុយបាបោះជំហានទៅរកប្រព័ន្ធដឹកនាំថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​។

ការចោទប្រកាន់ខាងលើ ត្រូវបានរដ្ឋអាជ្ញាអាមេរិកប្រកាសជាផ្លូវការក្នុងតុលាការសហព័ន្ធមួយនៅរដ្ឋ Florida ជាមួយការចោទប្រកាន់លោក Raul Castro ជុំវិញតួនាទីពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្ដហោះស៊ីវិល ២គ្រឿងកាលពីឆ្នាំ១៩៩៦ សម្លាប់មនុស្ស៤នាក់ ក្នុងមានពលរដ្ឋអាមេរិក៣នាក់។ លោក Raul Castro មានអាយុ៩៤ឆ្នាំ និងជាប្អូនបង្កើតលោក Fidel Castro ដែលជាសត្រូវដ៏ជូរចត់ម្នាក់របស់សហរដ្ឋអាមេរិកអំឡុងសម័យសង្រ្គាមត្រជាក់ ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម (អំពើសម្លាប់មនុស្សដោយចេតនា) និងសមគំនិតដើម្បីសម្លាប់ជនជាតិអាមេរិក ព្រមទាំងបំផ្លិចបំផ្លាញយន្ដហោះ។

ការចោទប្រកាន់នេះបានដុតបញ្ឆេះការសង្ស័យថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីបំណងដើម្បីផ្ដួលរំលំរដ្ឋាភិបាលគុយបា។ លោក ត្រាំ កន្លងមកបានប្រើប្រាស់ការចោទប្រកាន់នៅក្នុងតុលាការអាមេរិក ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃការប្រើប្រាស់សកម្មភាពយោធាកាលពីខែមករា ឆ្នាំ២០២៦ ដែលនាំទៅរកការផ្ដួលរំលំ និងចាប់ខ្លួនអតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ដែលជាសម្ព័ន្ធដ៏សំខាន់របស់រដ្ឋាភិបាលគុយបា។

គួរបញ្ជាក់ថា មនុស្ស ៤នាក់ ក្នុងនោះរួមមានជនជាតិអាមេរិក ៣នាក់បានស្លាប់ ក្នុងការបាញ់ទម្លាក់យន្ដហោះស៊ីវិល ២គ្រឿងកាលពីឆ្នាំ១៩៩៦ នៅក្នុង ដែនអាកាសស្ថិតនៅក្បែរប្រទេសគុយបា ដែលធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងគុយបាធ្លាក់ចុះដុនដាបយ៉ាងខ្លាំង។ ក្នុងពេលដែលទំនាក់ទំនងរវាង ប្រទេសកំពុងតានតឹង លោក ត្រាំ បានឱ្យសញ្ញាម្ដងហើយម្ដងទៀតថារដ្ឋាភិបាលគុយបាអាចនឹងក្លាយជាគោលដៅបន្ទាប់ ក្រោយការដួលរលំនៃរដ្ឋាភិបាលវ៉េណេស៊ុយអេឡា។

កាលពីដើមខែឧសភានេះ លោកថែមទាំងបានព្រមានទៀតផងថាទីក្រុងវ៉ាស៊ីនតោនអាចនឹងគ្រប់គ្រងលើ គុយបាដែលស្ថិតនៅចម្ងាយប្រហែល ១៤៥គីឡូម៉ែត្រពីរដ្ឋ Florida ក្នុងពេលដ៏ខ្លីខាងមុខ៕