* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រទេសជាច្រើន ថ្កោលទោសរដ្ឋមន្ត្រីអ៉ីស្រាអែល ចំពោះការប្រព្រឹត្តមិនគប្បីដាក់ក្រុមសកម្មជននៃនាវាមនុស្សធម៌សម្រាប់ហ្កាហ្សា (Video inside)

21-05-2026 10:15

(ASHDOD)៖ រដ្ឋមន្ត្រីសន្តិសុខជាតិស្ដាំនិយមជ្រុលអ៉ីស្រាអែល លោក Itamar Ben Gvir បានបង្ហោះវីដេអូមួយកាលពីថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ ដែលបង្ហាញពីក្រុមសកម្មជននៃនាវាមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សាដែលត្រូវបានចាប់ខ្លួនជាច្រើននាក់ លុតជង្គង់ ដៃចងទៅក្រោយ និងដាក់ថ្ងាសផ្ទាល់នឹងដី ជាហេតុបង្កឱ្យមានការថ្កោលទោសជាអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

វីដេអូចែករំលែកលើបណ្ដាញទំនាក់ទំនងសង្គម X ដោយលោក Itamar Ben Gvir ត្រូវបានចេញផ្សាយ បន្ទាប់ពីកងកម្លាំងអ៉ីស្រាអែលបានស្ទាក់ចាប់នាវា ជាច្រើនគ្រឿងរបស់ក្រុមសកម្មជននៅឯសមុទ្រ និងបានចាប់ផ្ដើមឃុំខ្លួនសកម្មជាជនបរទេសរាប់រយនាក់នៅឯទីក្រុងកំពង់ Ashdod។ វីដេអូនោះបានបង្កឱ្យមាន ការថ្កោលទោសជាលក្ខណៈអន្តរជាតិ ខណៈលោក Ben Gvir ខ្លួនឯង ក៏រងការរិះគន់ពីនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្ត្រីការបរទេស លោក Gideon Saar ផងដែរ។

បារាំង បានចាត់ទុកការប្រព្រឹត្តរបស់លោក Ben Gvir ចំពោះក្រុមសកម្មជននៃនាវាមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សាជារឿងមិនអាចទទួលយកបាន និងបានកោះហៅឯកអគ្គរដ្ឋទូតអ៉ីស្រាអែល ខណៈអេស្ប៉ាញបានថ្កោលទោសដោយចាត់ទុកថាជាការប្រព្រឹត្តយ៉ាងឃោរឃៅចំពោះក្រុមសកម្មជន ហើយបានអះអាងថាភារធារីអ៉ីស្រាអែលក៏ត្រូវបានកោះហៅឱ្យចូលជួបដើម្បីសម្ដែងការតវ៉ា។

ចំណែក អ៉ីតាលី និងក្រិក បានថ្កោលទោសរៀងៗខ្លួន ចំពោះការប្រព្រឹត្តដាក់ក្រុមសកម្មជន និងអំពាវនាវឱ្យមានការដោះលែងពលរដ្ឋរបស់ពួកគេជាបន្ទាន់ ស្របពេលនាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni ទាមទារឱ្យអ៉ីស្រាអែលសូមទោស។

ដោយឡែក នៅឯទីក្រុងអង់ការ៉ាវិញ រដ្ឋមន្ត្រីការបរទេសតួកគីបាននិយាយថាលោក Ben Gvir ជាថ្មីម្ដងទៀតបានបង្ហាញដោយបើកចំហទៅកាន់ពិភពលោក ពីអំពើឃោរឃៅ និងហិង្សារបស់រដ្ឋាភិបាលលោក Netanyahu៕