* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រុមឧទ្ទាមផ្ដាច់ខ្លួន ក្នុងប្រទេសឥណ្ឌូណេស៊ី ​សម្លាប់មនុស្ស ៨នាក់ (Video inside)

21-05-2026 10:51

(ហ្សាការតា)៖ យោធាឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាក្រុមឧទ្ទាមប្រដាប់អាវុធនៅក្នុងខេត្ត Papua បានសម្លាប់ជនស៊ីវិល ៨នាក់ ក្នុងតំបន់ Yahukimo។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ មន្ត្រីយោធាឥណ្ឌូណេស៊ី លោក Wirya ​Arthadiguna បានថ្កោលទោសការសម្លាប់ជនស៊ីវិលទាំង៨នាក់ដែលជាកម្មករអណ្ដូងរ៉ែមាស ជាមួយ ការបន្ថែមថាប្រតិបត្តិការជម្លៀសសាកសពជនរងគ្រោះកំពុងធ្វើឡើង។ ក្រុមឧទ្ទាមផ្ដាច់ខ្លួន West ​Papua National Liberation Army (TPNPB) បានចេញមុខ ទទួលខុសត្រូវលើការសម្លាប់ខាងលើ ក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះ ដោយអះអាងថាជនរងគ្រោះទាំងនោះ គឺជាមន្ត្រីយោធាស៊ើបការណ៍ដែលបន្លំខ្លួនជា កម្មករអណ្ដូងរ៉ែមាស។

TPNPB ក៏បានអំពាវនាវឱ្យផងដែររដ្ឋាភិបាលឥណ្ឌូណេស៊ីបញ្ឈប់ការបញ្ជូនមន្ត្រីយោធាទៅកាន់ខេត្ត Papua ដោយបន្លំខ្លួនជាកម្មកររ៉ែមាស ឬអ្នករត់តាក់ស៊ី។ ក៏ប៉ុន្តែ លោក Arthadiguna បានច្រានចោលការលើកឡើងរបស់ក្រុមឧទ្ទាម TPNPB ហើយថាអាជ្ញាធរកំពុងតាមប្រមាញ់ជនល្មើស៕