* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប៉ូឡូញ ថាផែនការដាក់ពង្រាយកងទ័ពអាមេរិក គឺពន្យារពេល មិនមែនលុបចោល (Video inside)

21-05-2026 11:24

(វ៉ាសូវី)៖ បន្ទាប់ពីបានជួបអគ្គសេនាធិការរងនៃកងទ័ពអាមេរិក លោក Christopher Mahoney រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ បានឱ្យដឹងថា គ្មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងទេ ជុំវិញបញ្ហាកាត់បន្ថយចំនួនកងទ័ពអាមេរិក ដែលគ្រោងដាក់ពង្រាយមកកាន់ប៉ូឡូញ ហើយចំណាត់ការថ្មីរបស់សហរដ្ឋអាមេរិក ប្រហែលគ្រាន់តែជាការពន្យារពេលបណ្តោះអាសន្នប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦។

លោក Wladyslaw Kosiniak-Kamysz ប្រាប់អ្នកយកព័ត៌មានថា ការសម្រេចចិត្តដែលធ្វើឡើងក្នុងសហរដ្ឋអាមេរិក និងផលវិបាករបស់ពួកគេ ប្រហែលជាអាចធ្វើឱ្យផែនការដាក់ពង្រាយកងកម្លាំងអាមេរិកមកកាន់ប៉ូឡូញ ត្រូវពន្យារពេលជាបណ្តោះអាសន្ន។ អនុប្រធានាធិបតីអាមេរិក លោក JD Vance ក៏បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារសប្តាហ៍នេះដែរថា ការដាក់ពង្រាយកងទ័ពអាមេរិកទៅកាន់ប៉ូឡូញ ត្រូវពន្យារពេល ហើយវាមិនត្រឹមត្រូវទេក្នុងការនិយាយថា កងទ័ពអាមេរិកកំពុងត្រូវបានដកចេញពីអឺរ៉ុប។

គួរបញ្ជាក់ថា របាយការណ៍​ដែលថាមន្ទីរបញ្ចកោណ​ សម្រេចចិត្តលុបចោលផែនការដាក់ពង្រាយកងទ័ពអាមេរិក ៤ ០០០នាក់ បានធ្វើឱ្យប៉ូឡូញ​មានភាពភ្ញាក់ផ្អើល​យ៉ាងខ្លាំង។ ក្រុមមន្រ្តីព្យាយាមពន្យល់ដល់ប្រជាជន ថាវាមិនមែនដូច្នោះទេ៕