* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាមេរិក ដកទណ្ឌកម្មលើអ្នកជំនាញ UN ស្តីពីដែនដីប៉ាឡេស្ទីន លោកស្រី Francesca Albanese (Video inside)

21-05-2026 12:00

(វ៉ាស៉ីនតោន)៖ យោងតាមគេហទំព័ររបស់ក្រសួងហិរញ្ញវត្ថុអាមេរិក សហរដ្ឋអាមេរិកបានលុបឈ្មោះអ្នកជំនាញស្តីពីដែនដីប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UN) គឺលោកស្រី Francesca Albanese ចេញពីបញ្ជីទណ្ឌកម្មរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦។

ការដកទណ្ឌកម្មនេះ កើតមានឡើងមួយសប្តាហ៍បន្ទាប់ពីចៅក្រមសហព័ន្ធអាមេរិកម្នាក់ បានរារាំងទណ្ឌកម្មលើលោកស្រី Albanese ជាបណ្តោះអាសន្ន ក្រោយរកឃើញថា រដ្ឋបាលលោក ត្រាំ ទំនងជាបានរំលោភបំពានសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់លោកស្រី តាមរយៈការដាក់ទណ្ឌកម្ម បន្ទាប់ពីលោកស្រីបានរិះគន់សង្គ្រាមអ៉ីស្រាអែល ដែលជាសម្ព័ន្ធមិត្តអាមេរិក នៅតំបន់ហ្កាហ្សា។

លោកស្រី Albanese ជាមេធាវីជនជាតិអ៉ីតាលី ដែលជាអ្នករាយការណ៍ពិសេសរបស់ UN ស្តីពីដែនដីប៉ាឡេស្ទីន។ ក្នុងតួនាទីនោះ លោកស្រីបានស្នើឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ បន្តការចោទប្រកាន់អ៉ីស្រាអែល និងពលរដ្ឋអាមេរិកមួយចំនួន ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ លោកស្រីក៏បានសរសេររបាយការណ៍មួយ ដោយចោទប្រកាន់ក្រុមហ៊ុនធំៗរបស់អាមេរិកពីការគប់គិតគ្នា នៅក្នុងអ្វីដែលលោកស្រីហៅថាយុទ្ធនាការប្រល័យពូជសាសន៍ ដែលកំពុងបន្តរបស់អ៉ីស្រាអែលនៅហ្កាហ្សា៕