* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ៉ីរ៉ង់ថាកំពុងពិនិត្យមើលសំណើថ្មីបង្អស់របស់ទីក្រុងវ៉ាស៉ីនតោន ខណៈលោក ត្រាំ ថាអាចរង់ចាំប៉ុន្មានថ្ងៃ ដើម្បីទទួលបានចម្លើយត្រឹមត្រូវ (Video inside)

21-05-2026 13:33

(តេហេរ៉ង់)៖ នាថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ អ៉ីរ៉ង់បាននិយាយថា ខ្លួនកំពុងពិនិត្យមើលសំណើថ្មីចុងក្រោយបង្អស់​របស់ទីក្រុងវ៉ាស៉ីនតោន ស្តីពីការបិទបញ្ចប់សង្រ្គាម ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញសញ្ញាថា រូបលោកអាចរង់ចាំប៉ុន្មានថ្ងៃទៀត ដើម្បីទទួលបានចម្លើយត្រឹមត្រូវពីទីក្រុងតេហេរ៉ង់ ប៉ុន្តែទន្ទឹមគ្នាលោកបានព្រមានពីការវាយប្រហារជាថ្មី ប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baghaei បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ Nour News យ៉ាងដូច្នេះថា «យើងទទួលបានសំណើថ្មីចុងក្រោយស្តីពីជំហររបស់អាមេរិក ហើយកំពុងតែពិនិត្យមើល»។ តាមអ្នកនាំពាក្យ ប៉ាគីស្ថានដែលបាន​ធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាពកាលពីខែមេសា និងដើរតួនាទីជាអ្នកពាំនាំសាររវាងភាគីទាំងពីរ នៅតែកំពុងបន្តសម្រុះសម្រួលរវាង​ទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន ហើយការទាក់ទងគ្នាត្រូវបានធ្វើឡើងជាបន្តបន្ទាប់។

គួរបញ្ជាក់ថា រយៈពេលប្រមាណជា៦សប្តាហ៍មកហើយ ចាប់តាំងពីបទឈប់បាញ់ដ៏ផុយស្រួយ បានចូលជាធរមាន កិច្ចប្រឹងប្រែងចរចា​ ដើម្បីបញ្ចប់សង្រ្គាមរវាងអាមេរិកនិងអ៉ីរ៉ង់ បានបង្ហាញភាពរីកចម្រើនតិចតួចប៉ុណ្ណោះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ​ត្រាំ បាននិយាយដូច្នេះថា «ជឿខ្ញុំចុះ ប្រសិនបើយើងមិនទទួលបានចម្លើយត្រឹមត្រូវទេ អ្វីៗនឹងប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស។ យើងត្រៀមលក្ខណៈរួចជាស្រេច»។ នៅពេលត្រូវបានសួរថា តើលោកនឹងអាចរង់ចាំយូរប៉ុនណា លោកប្រធានាធិបតីបានឆ្លើយថា «អាចប៉ុន្មានថ្ងៃ»។ កាលពីថ្ងៃពុធ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានព្រមានថា​​ បើប្រទេសអ៉ីរ៉ង់ទទួលរងការវាយប្រហារជាថ្មី នោះការប្រយុទ្ធគ្នាលើកនេះ នឹងរាលដាលហួសឆ្ងាយ​ពីតំបន់មជ្ឈិមបូព៌ាជាក់ជាពុំខានឡើយ៕