* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋាភិបាលហ្វីលីពីន ចេញបញ្ជាឱ្យប៉ូលិសតាមចាប់ខ្លួនសមាជិកព្រឹទ្ធសភា ដែលស្ថិតក្រោមដីការបស់តុលាការ ICC ពាក់ព័ន្ធសង្រ្គាមគ្រឿងញៀន របស់លោក Duterte

21-05-2026 14:54

(ម៉ានីល)៖ នាថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន បានចេញបញ្ជាជាផ្លូវការឱ្យប៉ូលិស តាមស្វែងរកនិងចាប់ខ្លួនសមាជិកព្រឹទ្ធសភាម្នាក់ ដែលត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនជុំវិញតួនាទី​ក្នុងយុទ្ធនាការបង្រ្កាបគ្រឿងញៀនដ៏ប្រល័យរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សមាជិកព្រឹទ្ធសភាខាងលើ គឺលោក Ronald Dela Rosa ដែលធ្លាប់កាន់តួនាទីជាមេប៉ូលិសជាតិហ្វីលីពីន និងជាអ្នកទទួលបន្ទុក​ដឹកនាំសង្រ្គាមបង្រ្កាបគ្រឿងញៀន ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ នៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីអំឡុងអាណត្តិរបស់​លោក Duterte ឆ្នាំ២០១៦-២០២២។ លោក Dela Rosa នាពេលនេះ កំពុងរត់គេខ្លួន ក្រោយលួចចាកចេញពីអគារព្រឹទ្ធសភា ជាទីដែលលោកបានសំងំជ្រកកោនអស់រយៈពេលប៉ុន្មានថ្ងៃ។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ហ្វីលីពីន លោក Fredderick Vida បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នាពេលនេះ ស្ថាប័នអនុវត្តច្បាប់ទាំងអស់​របស់ហ្វីលីពីន គឺមានភារកិច្ចត្រូវតាមចាប់ខ្លួន លោក Ronald Dela Rosa។ ការបើកប្រតិបត្តិការចាប់ខ្លួននេះ គឺបន្ទាប់ពីតុលាការកំពូលហ្វីលីពីន កាលពីថ្ងៃពុធ បានសម្រេចបដិសេធសំណើរបស់លោក Dela Rosa ដែលចង់ឱ្យចេញដីការារាំងការចាប់ខ្លួនបណ្តោះអាសន្ន។ ប្រការនេះមានន័យថា ដីកាចាប់ខ្លួនរបស់តុលាការ ICC គឺឥឡូវអាចចាប់ផ្តើមអនុវត្តបាន។

គួរបញ្ជាក់ថា តុលាការ ICC បានបញ្ចេញដីកាចាប់ខ្លួនលោក Dela Rosa កាលពីសប្តាហ៍មុន ដោយចោទប្រកាន់រូបលោក ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៃអំពើឃាតកម្ម ពោលគឺដូចគ្នាទៅនឹងការចោទប្រកាន់លោក Rodrigo Duterte។ លោក Duterte ត្រូវបានចាប់ខ្លួននៅហ្វីលីពីន កាលពីខែមីនា ឆ្នាំ២០២៥ ហើយបច្ចុប្បន្នកំពុងជាប់ឃុំឃាំង នៅទីក្រុងឡាអេនៃប្រទេសហូឡង់ ដើម្បីរង់ចាំការជំនុំជម្រះក្តីរបស់ ICC ពាក់ព័ន្ធសង្រ្គាមបង្រ្កាបគ្រឿងញៀនដ៏បង្ហូរឈាមរបស់លោក៕