* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ស្ថានភាពសុខភាពបុត្រីស្តេចថៃ ដែលសន្លប់លែងដឹងខ្លួននៅមន្ទីរពេទ្យជាង ៣ឆ្នាំមកហើយ កាន់តែបន្តដុនដាប (Video inside)

21-05-2026 15:20

(បាងកក)៖ នាថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ ព្រះបរមរាជវាំងនៃប្រទេសថៃ បានចេញសេចក្តីថ្លែងការណ៍ថ្មីចុងក្រោយ ស្តីពីស្ថានភាពសុខភាពរបស់ព្រះនាងម្ចាស់ Bajrakitiyabha ដែលបានបន្តស្ថិតនៅមន្ទីរពេទ្យ​ អស់រយៈពេលជាង៣ឆ្នាំ​មកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ព្រះរាជវាំងថៃបានឱ្យដឹងថា ស្ថានភាពសុខភាពរបស់ព្រះនាង Bajrakitiyabha ដែលត្រូវជាបុត្រីច្បងរបស់ព្រះមហាក្សត្រថៃ Vajiralongkorn និងមានព្រះជន្ម ៤៧ព្រះវស្សា គឺកាន់តែបន្តដុនដាបទៅៗ។ ព្រះនាងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីខែធ្នូ ឆ្នាំ២០២២ ក្រោយដួលបាត់បង់ស្មារតីដោយសារជំងឺបេះដូង និងបញ្ហាមួយចំនួនផ្សេងទៀត ហើយព្រះនាងសន្លប់លែងដឹងខ្លួនចាប់តាំង​ពីពេលនោះ។

ព្រះរាជវាំងថៃ បាននិយាយថា ក្រោយការខិតខំសង្រ្គោះព្យាបាលជាច្រើនឆ្នាំមកនេះ ក្រុមគ្រូពេទ្យទើបតែបានរកឃើញ មានការឆ្លងមេរោគថ្មីថែមទៀត នៅក្នុងក្រពះ ដែលនាំឱ្យមានការរលាកពោះវៀន​របស់ព្រះនាងកាលពីខែមេសា ជាហេតុនាំឱ្យសម្ពាធឈាមធ្លាក់ចុះ ហើយចង្វាក់បេះដូងដើរខុសប្រក្រតី ដែលមកទល់ពេលនេះ មិនទាន់អាចគ្រប់គ្រងបានទៅវិញ។

បើតាមសេចក្តីថ្លែងការណ៍ដដែល ព្រះនាង Bajrakitiyabha ត្រូវបានផ្តល់ឱសថព្យាបាលជាប់ ហើយឧបករណ៍វេជ្ជសាស្រ្ត ត្រូវបានប្រើប្រាស់ដើម្បី​ទ្រទ្រង់សួត និងក្រលៀនរបស់ព្រះនាង ប៉ុន្តែព្រះរាជសុខភាពរបស់ព្រះនាង នៅតែបន្តចុះទន់ខ្សោយ។ ទោះជាយ៉ាងនេះក៏ដោយ ព្រះរាជវាំងថៃ បានបន្ថែមថា ក្រុមវេជ្ជបណ្ឌិតនឹងបន្តតាមដានស្ថានភាពព្រះនាងយ៉ាងដិតដល់ ហើយ​ផ្តល់ការព្យាបាលបន្ថែមទៀត។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៥ ព្រះមហាក្សត្រីថៃ Sirikit ដែលជាមាតារបស់ព្រះបាទ Vajiralongkorn បានយាងសោយទិវង្គត ក្នុងព្រះជន្ម៩៣ព្រះវស្សា៕