* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្នុងកំណត់ត្រាថ្មី មនុស្សសរុប២៧៤នាក់ ឡើងដល់កំពូលភ្នំ Everest ពីខាងប្រទេសនេប៉ាល់ ក្នុងថ្ងៃតែមួយ (Video inside)

21-05-2026 15:56

(កដ្ឋមណ្ឌូ)៖ កាលពីថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ មនុស្សសរុប២៧៤នាក់ បានឡើងទៅដល់លើកំពូលភ្នំ Everest ខណៈវា​គឺជាតួលេខខ្ពស់បំផុត នៃអ្នកឡើងដល់កំពូលភ្នំនេះនៅក្នុងថ្ងៃតែមួយ ពីខាងប្រទេសនេប៉ាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ភ្នំ Everest ដែលជាភ្នំខ្ពស់ជាងគេលើពិភពលោក ជាមួយកម្ពស់៨៨៤៩ម៉ែត្រ ស្ថិតនៅចន្លោះព្រំប្រទល់រវាងនេប៉ាល់និង​តំបន់ទីបេនៃប្រទេសចិន ហើយអាចឡើងដល់កំពូល ពីខាងណាក៏បាន។ លោក Rishi Bhandari អគ្គលេខាធិការនៃសមាគមន៍​ប្រតិបត្តិការបេសកកម្មឡើងភ្នំរបស់នេប៉ាល់ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា តួលេខខាងលើគឺជាការបំបែកកំណត់ត្រាចាស់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅពេលមនុស្សសរុប២២៣នាក់ បានឡើងដល់កំពូលភ្នំ Everest ពីខាងប្រទេសនេប៉ាល់។

គួរបញ្ជាក់ថា សម្រាប់រដូវកាលឡើងភ្នំឆ្នាំ២០២៦នេះ នេប៉ាល់បានចេញបណ្ណអនុញ្ញាតសរុប៤៩៤បណ្ណ ដល់អ្នកដែលចង់ឡើងភ្នំ Everest ដោយមួយបណ្ណមានតម្លៃ១៥០០០ដុល្លារ។ ក្រុមអ្នកជំនាញឡើងភ្នំ ជារឿយៗរិះគន់នេប៉ាល់ សម្រាប់ការអនុញ្ញាតឱ្យ​មនុស្សក្នុងចំនួនយ៉ាងច្រើនឡើងភ្នំ Everest ដែលពេលខ្លះនាំឱ្យមានការកកស្ទះនិងការតម្រង់ជួរយ៉ាងវែងអន្លាយ នៅតំបន់គ្រោះថ្នាក់ក្បែរកំពូល ជាទីដែលកម្រិតអុកស៉ីសែនធម្មជាតិ គឺមានកម្រិតទាបខ្លាំងបំផុត។ អាជ្ញាធរនេប៉ាល់ ទទួលស្គាល់អំពីហានិភ័យនេះ ហើយបានរឹតបន្តឹងការគ្រប់គ្រង និងដំឡើងតម្លៃបណ្ណអនុញ្ញាត៕