* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឧស្សាហកម្មតែ របស់ប្រទេសស្រីលង្កា រងគ្រោះដោយសារសង្រ្គាមមជ្ឈិមបូព៌ា (Video inside)

21-05-2026 16:28

(កូឡុំបូ)៖ កម្មករ កម្មការិនី នៅរោងចក្រតែ ក្នុងប្រទេសស្រីលង្កា កំពុងជួបប្រទះនឹងវិបត្តិ បន្ទាប់ពីសង្រ្គាមមជ្ឈិមបូព៌ា ជះផលប៉ះពាល់ដល់ឧស្សាហកម្មតែរបស់ប្រទេសនេះ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦។

កម្មករ​ចម្ការ​តែ​ជា​ធម្មតា​ រកបាន​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​ ចន្លោះ​ពី ៤.៣០ដុល្លារ ​ទៅ ៥.៥០ដុល្លារ។ ជាងពាក់កណ្តាលនៃពួកគេ រស់នៅក្រោមបន្ទាត់ភាពក្រីក្រ កំណត់ដោយធនាគារពិភពលោក។

សហជីពអង្គការ Movement for Plantation People's Land Rights លោក Thangawel Ganeshalingam បាននិយាយថា កម្មករ​ចម្ការ​ប្រឈម​មុខ​នឹង​វិបត្តិ​មួយ​ហើយ​មួយ​ទៀត។ ដោយសារតែការចំណាយខ្ពស់ អត្រាឈប់រៀនកំពុងកើនឡើង មនុស្សកាត់បន្ថយការញ៉ាំអាហារ ហើយអ្នកខ្លះឈប់ធ្វើការនៅចម្ការ រួចទៅស្វែងរកការងារកាន់តែប្រសើរក្នុងទីក្រុង។ អង្គការ​នេះ​ធ្វើការ​ជាមួយ​ចម្ការ​ប្រហែល ២០០កន្លែង។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍដើម្បីការនាំចេញ (EDB) របស់រដ្ឋស្រីលង្កា ចំណូលពីការនាំចេញតែ បានធ្លាក់ចុះ ១៧.៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាគិតត្រឹមខែមីនាឆ្នាំមុន គឺមកនៅត្រឹម ១១៤.៧៥លានដុល្លារ។ ការនាំចេញទៅអ៉ីរ៉ាក់ ដែលជាអ្នកទិញធំជាងគេ បានធ្លាក់ចុះ ៣៨ភាគរយ និងអេមីរ៉ាត់អារ៉ាប់រួម ធ្លាក់ចុះ ៩៣ភាគរយ។ អ៉ីរ៉ង់ ក៏ជាអ្នកនាំចូលតែស្រីលង្កាលំដាប់ខ្ពស់ផងដែរ គឺពី ៨ ទៅ ១០លានគីឡូក្រាម ជារៀងរាល់ឆ្នាំ។

Dilmah ដែលជាម៉ាកយីហោតែ Ceylon របស់ស្រីលង្កា មានវត្តមានក្នុងប្រទេសចំនួន ១០៨ និងមានអ្នកបញ្ជាទិញប្រហែល ៣០ភាគរយពីមជ្ឈិមបូព៌ា កំពុងប្រឈមមុខនឹងការរំខានផ្នែកភស្តុភារ និងដឹកជញ្ជូន ហើយកំពុងជំរុញទីផ្សារទៅកាន់កាណាដា អាមេរិកខាងត្បូង និងសហរដ្ឋអាមេរិក៕