* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក Xi Jinping ប្រធានរដ្ឋចិននិងលោកភូទីនប្រធានាធិបតីរុស្ស៊ី អញ្ជើញជាសហអធិបតីក្នុងពិធីបើក «ឆ្នាំអប់រំចិន-រុស្ស៊ី» និងថ្លែងសុន្ទរកថាគន្លឹះ

21-05-2026 17:32

(ប៉េកាំង)៖ រសៀលថ្ងៃទី២០ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិននិងលោកភូទីនប្រធានាធិបតីរុស្ស៊ី បានអញ្ជើញជាសហអធិបតីក្នុងពិធីបើក “ឆ្នាំអប់រំចិន-រុស្ស៊ី” នៅវិមានសភាប្រជាជនក្រុងប៉េកាំង។

លោក Xi Jinping បានលើកឡើងថា ឆ្នាំ២០២៦គឺជាខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសម្របសម្រួល និងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងរុស្ស៊ី និងជាខួប២៥ឆ្នាំនៃការចុះហត្ថលេខាលើ «សន្ធិសញ្ញស្តីពីភាពជាអ្នកជិតខាងល្អមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ី»។ ការចាប់ដំណើរការ “ឆ្នាំអប់រំចិន-រុស្ស៊ី”នៅក្នុងឆ្នាំនេះដែលប្រកបដោយអត្ថន័យពិសេស គឺជាការរៀបចំជាយុទ្ធសាស្ត្ររបស់ខ្ញុំនិងលោកភូទីន ដែលផ្តោតសំខាន់ទៅលើការអភិវឌ្ឍយូរអង្វែង នៃទំនាក់ទំនងរវាងចិននិងរុស្ស៊ី។

ការអប់រំជាស្ពានសំខាន់សម្រាប់តភ្ជាប់ដូងចិត្ត របស់ប្រជាជននិងបន្តវេនមិត្តភាពរវាងប្រទេសនិងប្រទេស។ក្នុងរយៈពេលជាយូរកន្លងមក កិច្ចសហប្រតិបត្តិការផ្នែកការអប់រំ រវាងប្រទេសចិននិងរុស្ស៊ីបានបន្តមានភាពកាន់តែស៊ីជម្រៅ និងទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ ដែលបានធ្វើឱ្យខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូសម្របសម្រួល និងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី រវាងប្រទេសចិននិងរុស្ស៊ីកាន់តែសម្បូរបែប។ ភាគីទាំង ២ ត្រូវតែប្រមូលផ្តុំគំនិតឯកភាពស្តីពីកិច្ចសហប្រតិបត្តិការ ពង្រីកវិស័យសហប្រតិបត្តិការ និងលើកកម្ពស់កម្រិតសហប្រតិបត្តិការ។

ជាការឆ្លើយតប លោកភូទីនបានលើកឡើងថា កិច្ចសហប្រតិបត្តិការខាងការអប់រំជាផ្នែកសំខាន់ ដែលមិនខ្វះបាន នៃទំនាក់ទំនងភាពជាដៃគូសម្របសម្រួល និងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសចិននិងរុស្ស៊ី ការចាប់ដំណើរការ “ឆ្នាំអប់រំរុស្ស៊ី-ចិន” មានខ្លឹមសារជានិមិត្តសញ្ញា។ ភាគីរុស្ស៊ីរីករាយធ្វើករាជាមួយភាគីចិន បង្កើនការយល់ដឹងគ្នាទៅវិញទៅមករ វាងជំនាន់យុវជន បន្តបុព្វហេតុមិត្តភាពរវាងរុស្ស៊ីនិងចិន និងជំរុញទំនាក់ទំនងរុស្ស៊ី-ចិនឱ្យទទួលបានការវិវឌ្ឍកាន់តែច្រើន៕

វិទ្យុមិត្តភាពកម្ពុជាចិន