* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

បទវិភាគ៖​ ទំនាក់ទំនងរវាងចិន​និង​រុស្ស៊ី​បំពេញបន្ថែម​នូវ​កម្លាំងឋិតថេរ​គន្លឹះ​ សម្រាប់​បម្រែបម្រួល​និម្មាប​នកម្ម​ដែលពុំធ្លាប់មានក្នុងរយៈពេល ​១រយឆ្នាំ

21-05-2026 17:53

(ប៉េកាំង)៖ ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ចិននិងរុស្ស៊ី​ បានរួមគ្នា​ចុះហត្ថលេខា​និង​ចេញសេចក្តីថ្លែង​ការណ៍​រួម ​ហើយ​បាន​យល់ព្រម​ជាឯកច្ឆន្ទថា ​នឹងបន្ត​ពន្យារពេល​អនុវត្ត​ «សនិ្ធសញ្ញាកិច្ច​សហប្រតិបតិ្តការ​មិត្តភាព​ និង​សុខដុមនីយកម្ម​ជាមួយ​ប្រទេសជិតខាង​រវាងចិននិងរុស្ស៊ី»​ព្រមទាំង​រួមគ្នា​ធ្វើ​ជា​សក្ខីភាព ​ក្នុង​ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ​២០ ​។ល។ ​ចាប់ពី​ថ្ងៃ​ទី ​១៩ ​ដល់ថ្ងៃទី ​២០ ​ខែឧសភា ​លោក ​ភូទីន ​ប្រធានាធិបតីរុស្ស៊ី​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេសចិន​ដែល​ទទួលបាននូវសមិទ្ធផលផ្លែផ្កា ​។ ​ក្នុងនាមជា​គំរូ​នៃទំនាក់ទំនង​រវាង​ប្រទេស​ធំបែប​ថ្មី ​ទំនាក់ទំនងចិន-រុស្ស៊ី​បានក្លាយជា​កម្លាំងឋិតថេរ​គន្លឹះ​សម្រាប់​បម្រែបម្រួល​និម្មាបនកម្ម​ពិភពលោក​ដែលពុំធ្លាប់មានក្នុងរយៈពេល ​១ ​រយឆ្នាំ ​។

បច្ចុប្បន្ននេះ ​បម្រែបម្រួលនិម្មាបនកម្ម​ដែលពុំធ្លាប់មានក្នុងរយៈពេល ​១ ​រយ​ឆ្នាំ​មាន​សភាព​កាន់​តែខ្លាំងឡើងៗ​និង​ស្ថានការណ៍អន្តរជាតិមានភាពស្មុគស្មាញ​និង​ប្រែ​ប្រួល​ខ្លាំង ​។ ​នៅក្នុង​ពិភពលោកដែលមានភាពរង្គោះរង្គើខ្លាំង ​ក្នុងនាមជា​រដ្ឋសមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ និងជា​ប្រទេសធំដែលមានទំនួលខុសត្រូវ ​ឈរ​នៅ​ចំណុច​ចាប់ផ្តើមថ្មី ​តើ​ចិន​និង​រុស្ស៊ី​នឹង​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​តាមរបៀបណា​?

"ភាគីទាំងពីរ​ត្រូវ​ពង្រឹង​ការកសាង​ទំនុកចិត្ត​គ្នា ​ខាងនយោបាយទៅវិញ​ទៅមក​ ដែល​ប្រកប​ដោយ​គុណភាព​កាន់តែខ្ពស់​និង​ពង្រឹងយ៉ាងមុតមាំ​នូវ​ការគាំទ្រជាយុទ្ធសាស្ត្រ​រវាងគ្នា​និង​គ្នា" ​"ត្រូវ​ផ្តល់​កម្លាំងចលករ​ដល់​កិច្ចសហប្រតិបត្តិការ​ដែលផ្តល់ផលប្រយោជន៍ ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​ប្រកបដោយ​គុណភាព​កាន់តែខ្ពស់ ​ដើម្បី​ពួតដៃគ្នា​ជំរុញ​ការស្តារនិង​អភិវឌ្ឍ​រៀងៗ​ខ្លួន" ​"​ត្រូវ​ជំរុញ​ការតភ្ជាប់ដួងចិត្តរវាងប្រជាជន​និង​ប្រជាជន ​ដែល​ប្រកប​ដោយ​គុណភាព​កាន់​តែ​ខ្ពស់​និង​បង្កើត​មូលដ្ឋានគ្រឹះ​នៃក្តីបំណងរបស់ប្រជាជនឱ្យបានរឹងមាំ​ ដើម្បី​រឹត​ចំណង​មេត្រីភាពឱ្យបន្តទៅគ្រប់ជំនាន់" ​"ត្រូវ​ពង្រីក​កិច្ចសហការអន្តរជាតិ​ដែល​ប្រកប​ដោយ​គុណភាព​កាន់តែខ្ពស់​និង​ធ្វើឱ្យ​អភិបាលកិច្ច​សកល ​មាន​សុក្រឹតភាព​តាមរយៈ​កំណែ​ទម្រង់" ​អនុសាសន៍​ណែនាំ​ដ៏​សំខាន់​របស់​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​ទាំងនេះ​ បាន​ចង្អុល​បង្ហាញ​ទិសដៅ​នៃ​ការអភិវឌ្ឍថ្មី​នៃ​ទំនាក់ទំនង​រវាងចិននិងរុស្ស៊ី ​។ ​លោក ​ភូទីន ​ប្រធា​នាធិបតី​រុស្ស៊ី​បាន​ពោរពេញទៅដោយ ​ជំនឿចិត្ត​ចំពោះ​អនាគត​នៃ​ទំនាក់ទំនងរវាងប្រទេស​ទាំង​ពីរ ​ហើយ​នឹង​ពួតដៃ​ជាមួយ​ភាគី​ចិន​ដើម្បី​ធ្វើឱ្យស៊ីជម្រៅ​ នូវ​ទំនាក់ទំនងភាពជាដៃគូ ​ក៏​ដូច​ជា​ភាព​សុខដុមរមនា​និង​ចំណងមិត្តភាព​ដើម្បី​រួមគ្នា​គាំពារ​សន្តិសុខ​និង​ស្ថិរភាពសកល ​។

ការកសាង​ទំនុកចិត្ត​គ្នា​ខាងនយោបាយ​ទៅវិញទៅមក​ គឺជា​លក្ខណៈពិសេសយ៉ាងច្បាស់​លាស់​បំផុត​នៃ​ទំនាក់​ទំនង​ចិន-រុស្ស៊ី ​ហើយ​ក៏​ជាកម្មវត្ថុ​និង​គោលការណ៍​ជា​មូលដ្ឋាន​នៃ​«សនិ្ធ​សញ្ញា​កិច្ចសហប្រតិបតិ្តការ​មិត្តភាព ​និង​សុខដុមនីយកម្ម​ជាមួយ​ប្រទេសជិតខាង​រវាង​ចិន​និង​រុស្ស៊ី»ផងដែរ ​។ ​លើក​នេះ ​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ បាន​រួមគ្នា​សម្រេចចិត្ត​ថា ​នឹង​បន្ត​ពន្យារ​ពេល​អនុវត្ត​សនិ្ធសញ្ញា​នេះ​ដែល​នឹង​ជំរុញ​ឱ្យ​ភាគី​ទាសំងពីរ​បន្តវេនបុព្វហេតុជំនាន់​មុន​ និង​ត្រួស​ត្រាយ​ផ្លូវ​អភិវឌ្ឍន៍​ថ្មី​នៅ​ពេល​អនាគត​ ដើម្បី​ពង្រឹងមូលដ្ឋានគ្រឹះ​នៃ​ការ​កសាង​ទំនុក​ចិត្ត​គ្នា​ខាងនយោបាយ​ទៅវិញទៅមក​ជាបន្តបន្ទាប់ ។

កិច្ចសហប្រតិបត្តិការជាក់ស្តែង​គឺជា​កម្លាំងចលករផ្ទៃក្នុង​សម្រាប់ជំរុញ​ទំនាក់​ទំនង​រវាង​ចិន​និង​រុស្ស៊ី ​។ ​ចាប់ពីឆ្នាំ ​២០២៣ ​ដល់ឆ្នាំ ​២០២៥ ​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​សរុប​មានចំនួន​លើស​ពី ​២០០ ​ពាន់លានដុល្លារអាមេរិក​ក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ​។ ​ប្រទេស​ចិន​បាន​រក្សា​ឋានៈ​ជា​ដៃគូពាណិជ្ជកម្ម​ធំ​ទីមួយ​របស់​រុស្ស៊ី​ក្នុងរយៈពេល ​១៦ ​ឆ្នាំជាប់ៗ​គ្នា ​។ ​ក្នុង​អំឡុង​ពេល​ដំណើរទស្សនកិច្ច​របស់​លោក ​ភូទីន ​ប្រធានាធិបតីរុស្ស៊ី​នៅ​ប្រទេសចិន​លើក​នេះ ​ភាគីទាំងពីរ​បាន​ចុះហត្ថលេខា​លើ​ឯកសារសហប្រតិបត្តិការចំនួន ​២០ ​ក្នុងវិស័យ​ដូច​ជា​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ជាដើម​ដែលនឹង​ជំរុញ​ការ​លើក​កម្ពស់​គុណភាពនិងលំដាប់ថ្នាក់​នៃ​កិច្ចសហប្រតិបត្តិការ ​ដែលផ្តល់ផលប្រយោជន៍ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​គ្រប់វិស័យ​ដើម្បី​រួមចំណែកដល់ការអភិវឌ្ឍនិងការស្តារឡើងវិញ​ នៃ​ប្រទេស​រៀងខ្លួន។

ទំនាក់ទំនងរវាងប្រទេសនិងប្រទេស ​គឺ ​ឈរលើមូលដ្ឋាននៃការរាប់អានគ្នារវាងប្រជាជន​និងប្រជាជន ​។ ​នៅថ្ងៃទី ​២០ ​ខែឧសភា ​ពិធីបើក"ឆ្នាំអប់រំចិន-រុស្ស៊ី"​បាន​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ប៉េ​កាំង ​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​បាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រុម​ទាំង​ថ្លែង​សុន្ទរកថា​គន្លឹះ ​។ ​ការអប់រំ​គឺជា​ស្ពាន​សំខាន់​ដែល​តភ្ជាប់​ដូងចិត្ត​របស់​ប្រជាជន​និង​បន្តវេន​មិត្តភាព​រវាង​ប្រទេស​និង​ប្រទេស ​។ ​ក្នុងរយៈពេល​ជា​យូរ​មក​ហើយ ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ការ​អប់រំ​រវាង​ប្រទេស​ចិន​និង​រុស្ស៊ី​បាន​បន្ត​មានភាព​ស៊ីជម្រៅ​និង​ទទួលបាន​ប្រសិទ្ធភាព​យ៉ាង​លេចធ្លោ​ដែល​បាន​ធ្វើឱ្យ​ខ្លឹមសារ​នៃ​ទំនាក់ទំនងភាពជាដៃគូ​សម្រប​សម្រួល​និង​សហការ​ជា​យុទ្ធ​សាស្រ្ត​គ្រប់ជ្រុងជ្រោយ​រវាងចិន​និង​រុស្ស៊ី​ក្នុង​យុគ​សម័យ​ថ្មី​មាន​សម្បូរ​បែប​។

ពិភពលោកបច្ចុប្បន្ននេះ ​គឺ ​អសន្តិភាពណាស់ ​ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ​ចិននិងរុស្ស៊ី​បានរួមចំណែកដ៏សំខាន់​ក្នុង​ការ​គាំពារ​សមភាព​និង​យុត្តិធម៌​អន្តរជាតិ​និង​ជំរុញ​ការកសាង​ទំនាក់ទំនងអន្តរជាតិបែបថ្មី​ក្នុងរយៈ​ពេល​ជាច្រើនឆ្នាំ​កន្លងមក ​។ ​សេចក្តីថ្លែងការណ៍រួម​ស្តីពី​ការ​ផ្តួចផ្តើម​ឱ្យ​ជំរុញពហុប៉ូលភាវូប​នីយ​កម្ម​និង​ទំនាក់​ទំនង​អន្តរជាតិបែបថ្មី​ដែល​ចេញដោយ​ដោយ​ភាគីទាំងពីរ​បាន​ឆ្លុះបញ្ចាំង​ពី​ភារកិច្ច​និង​ទំនួលខុសត្រូវ​របស់ប្រទេសធំ ​។

ឈរលើការចាប់ផ្តើមថ្មី ​ភាគី​ទាំងពីរ​ត្រូវ​ចាត់ទុក​ការ​អនុវត្ត​គំនិតឯកភាពរួមដ៏សំខាន់​រវាង​ប្រមុខ​រដ្ឋ​នៃ​ប្រទេសទាំងពីរ​ជា​គោលការណ៍​ណែនាំ​ដើម្បី​ជំរុញ​កិច្ចសហការ​និង​សម្រប​សម្រួល​ជាយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ដែល​ប្រកប​ដោយ​គុណភាព​កាន់តែខ្ពស់ ​ក៏ដូចជា​ដើរ​តួ​ជា​កម្លាំងឋិតថេរគន្លឹះ​ក្នុង​បម្រែបម្រួលនិម្មាបនកម្ម​សកល​ឱ្យបានកាន់តែរឹងមាំ៕

វិទ្យុមិត្តភាពកម្ពុជាចិន