* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មេដឹកនាំកំពូលអ៊ីរ៉ង់ ចេញបញ្ជាហាមឃាត់មិនឱ្យបញ្ជូនសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ទៅក្រៅប្រទេស (Video inside)

21-05-2026 21:19

(ឌូបៃ)៖ ប្រភពជាន់ខ្ពស់ពីអ៊ីរ៉ង់ចំនួនពីររូប បានបង្ហើបឱ្យដឹងថា មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក អាយ៉ាតូឡា ម៉ូចតាបា ខាមេណៃ បានចេញបញ្ជាណែនាំមិនឱ្យបញ្ជូនសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ របស់ខ្លួនទៅក្រៅប្រទេសឡើយ ដែលការស

ម្រេចចិត្តនេះធ្វើឱ្យជំហររបស់ទីក្រុងហេរ៉ង់កាន់តែរឹងត្អឹង និងធ្វើឱ្យកិច្ចចរចាសន្តិភាពជួបភាពរកាំរកូសខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បទបញ្ជារបស់លោក ខាមេណៃ អាចនឹងបង្កការខកចិត្តកាន់តែខ្លាំងដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ខណៈដែលកន្លងមក លោក ត្រាំ ធ្លាប់បានធានាអះអាងចំពោះអ៊ីស្រាអែលថា រាល់ស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់របស់អ៊ីរ៉ង់នឹងត្រូវបង្ខំឱ្យបញ្ជូនចេញទៅក្រៅប្រទេស ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព។

ដោយឡែក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ ក៏បានប្រកាសយ៉ាងម៉ឺងម៉ាត់ផងដែរថា ខ្លួននឹងមិនចាត់ទុកសង្គ្រាមនេះថាបានបញ្ចប់ឡើយ ដរាបណាសារធាតុអ៊ុយរ៉ាញ៉ូមមិនត្រូវបានដកចេញពីអ៊ីរ៉ង់ ហើយសមត្ថភាពមីស៊ីលរបស់ប្រទេសនេះមិនត្រូវបានកម្ទេចចោលទេនោះ។

ទោះជាយ៉ាងណា ប្រភពពីអ៊ីរ៉ង់បានបញ្ជាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា មេដឹកនាំកំពូល និងរដ្ឋបាលយោធាអ៊ីរ៉ង់ មានការឯកភាពគ្នាយ៉ាងមុតមាំថា សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិត ៦០ភាគរយ (ដែលជិតដល់កម្រិត ៩០ភាគរយសម្រាប់ផលិតអាវុធ) ត្រូវតែរក្សាទុកក្នុងប្រទេស ព្រោះពួកគេជឿជាក់ថាការបញ្ជូនវាទៅក្រៅប្រទេស នឹងធ្វើឱ្យអ៊ីរ៉ង់កាន់តែងាយរងគ្រោះចំពោះការវាយប្រហារនាពេលអនាគតពីសំណាក់អាមេរិក និងអ៊ីស្រាអែល៕