* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ៊ីស្រាអែលបណ្ដេញសកម្មជនបរទេសជាង ៤០០នាក់ចេញពីប្រទេស ក្រោយរងការថ្កោលទោសរឿងធ្វើបាបក្នុងមន្ទីរឃុំឃាំង (Video inside)

21-05-2026 22:52

(ហ្ស៊េរុយសាឡឹម)៖ ប្រទេសអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ បានប្រកាសថា ខ្លួនបានបណ្ដេញសកម្មជនបរទេសទាំងអស់ ដែលត្រូវបានចាប់ខ្លួនពីលើកប៉ាល់ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ហ្គាហ្សាចេញពីប្រទេសវិញហើយ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិជុំវិញការធ្វើបាបពួកគេនៅក្នុងមន្ទីរឃុំឃាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សកម្មជនជាង ៤៣០នាក់ មកពីបណ្ដាប្រទេសនានាជុំវិញពិភពលោក ត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅក្នុងពន្ធនាគារ Ktziot របស់អ៊ីស្រាអែល កាលពីថ្ងៃចន្ទ បន្ទាប់ពីកងទ័ពជើងទឹកអ៊ីស្រាអែលបានស្ទាក់ចាប់កប៉ាល់របស់ពួកគេ ដែលព្យាយាមបំបែកការបិទខ្ទប់ដែនទឹកហ្គាហ្សា។ ភាពចម្រូងចម្រាសបានផ្ទុះឡើង កាលពីថ្ងៃពុធ បន្ទាប់ពីរដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល លោក អ៊ីតាម៉ា បេន ហ្គីវៀ (Itamar Ben Gvir) បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពសកម្មជនទាំងនោះត្រូវបានចងដៃ និងបង្ខំឱ្យឱនក្បាលដល់ដី ដែលបង្កឱ្យមានការថ្កោលទោស និងប្រតិកម្មការទូតយ៉ាងខ្លាំងក្លា។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែល បានបញ្ជាក់ថា សកម្មជនបរទេសទាំងអស់ត្រូវបានបណ្ដេញចេញរួចរាល់ហើយ ដោយអ៊ីស្រាអែលនឹងមិនអនុញ្ញាតឱ្យមានការបំពានណាមួយលើវិធានការបិទខ្ទប់ដែនទឹកលើហ្គាហ្សាឡើយ។ មជ្ឈមណ្ឌលច្បាប់ Adalah ដែលតំណាងឱ្យក្រុមសកម្មជន បានឱ្យដឹងថា សកម្មជនភាគច្រើនត្រូវបានបណ្ដេញចេញតាមរយៈព្រលានយន្តហោះ Ramon ភាគខាងត្បូងអ៊ីស្រាអែល ដោយក្នុងនោះប្រទេសតួកគី បានបញ្ជូនយន្តហោះពិសេសដើម្បីដឹកពលរដ្ឋខ្លួន និងសកម្មជនដទៃទៀត ខណៈសកម្មជនអេហ្ស៊ីប និងហ្សកដានី ត្រូវបានបញ្ជូនត្រឡប់ទៅវិញតាមច្រកព្រំដែនគោកជិតខាងរៀងៗខ្លួន៕