* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

របាយការណ៍៖ សហរដ្ឋអាមេរិក ប្រើគ្រាប់មីស៊ីលដើម្បីការពារអ៉ីស្រាអែល ច្រើនជាងអ៉ីស្រាអែលខ្លួនឯង អំឡុងសង្រ្គាមអ៉ីរ៉ង់

22-05-2026 08:51

(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក Washington Post កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ បានរាយការណ៍ថាសហរដ្ឋអាមេរិកបានប្រើប្រាស់គ្រាប់មីស៊ីល ដើម្បីការពារអ៉ីស្រាអែល ច្រើនជាងកងកម្លាំងអ៉ីស្រាអែលខ្លួនឯងបានប្រើទៅទៀត អំឡុងសង្រ្គាមជាមួយអ៉ីរ៉ង់។

Washington Post ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើរបាយការណ៍វាយតម្លៃរបស់ក្រសួងការពារជាតិអាមេរិក ដែលបានគូសបញ្ជាក់ថាស្ដុកគ្រាប់មីស៊ីលទំនើបៗ របស់សហរដ្ឋអាមេរិកបានថយចុះគួរឱ្យកត់សម្គាល់ បន្ទាប់ពីយោធាអាមេរិកបានប្រើប្រាស់គ្រាប់មីស៊ីលទាំងនោះដើម្បីការពារអ៉ីស្រាអែល ច្រើនជាងកងកម្លាំងអ៉ីស្រាអែល ខ្លួនឯងបានប្រើអំឡុងសង្រ្គាមជាមួយអ៉ីរ៉ង់។ តាមរបាយការណ៍វាយតម្លៃដដែល សហរដ្ឋអាមេរិកបានប្រើប្រាស់គ្រាប់មីស៊ីលនៃប្រព័ន្ធខែលប្រឆាំងមីស៊ីល THAAD ច្រើនជាង ២០០គ្រាប់ ដើម្បីការពារអ៉ីស្រាអែល ឬស្មើជិតពាក់កណ្ដាលនៃស្ដុកសរុបរបស់មន្ទីរបញ្ចកោណ។

មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ក៏បានបាញ់គ្រាប់មីស៊ីល Standard Missile-3 និង Standard Missile-6 ជាង១០០គ្រាប់ផងដែរ ចេញពីនាវាចម្បាំងអាមេរិក ក្នុងតំបន់សមុទ្រមេឌីទែររ៉ាណេភាគខាងកើត ធៀបទៅនឹងអ៉ីស្រាអែលដែលបានប្រើប្រាស់មីស៊ីលនៃប្រព័ន្ធខែលប្រឆាំងមីស៊ីល Arrow តិចជាង១០០គ្រាប់ និងគ្រាប់មីស៊ីល នៃប្រព័ន្ធខែលប្រឆាំងមីស៊ីល David’s Sling ប្រហែល៩០គ្រាប់។ ក្នុងនោះទៀតសោត គ្រាប់មីស៊ីលមួយចំនួនដែលអ៉ីស្រាអែលបានប្រើ គឺបាញ់ស្កាត់ទម្លាក់ត្រឹមគ្រាប់រ៉ុក្កែត បាញ់ដោយក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ក្នុងប្រទេសយេម៉ែន និងក្រុមហេសបូឡានៅលីបង់តែប៉ុណ្ណោះ។

មន្ត្រីអាមេរិកម្នាក់ក៏បានប្រាប់ Washington Post ដែរថាប្រសិនបើ សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ផ្ទុះឡើងសាជាថ្មី នោះសហរដ្ឋអាមេរិកអាច នឹងត្រូវប្រើប្រាស់គ្រាប់មីស៊ីលកាន់តែច្រើនជាងមុនទៅទៀត៕