* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក Lukashenko អះអាងថាបេឡារុសនឹងមិនចូលរួមក្នុងសង្រ្គាមអ៊ុយក្រែនទេ តែនឹងរួមដៃជាមួយរុស្ស៉ីដើម្បីការពារខ្លួន (Video inside)

22-05-2026 09:59

(មូស្គូ)៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ បានច្រានចោលការលើកឡើងដែលថាបេឡារុសនឹង ប្រឡូកចូលក្នុងសង្រ្គាមអ៊ុយក្រែន ប៉ុន្តែបាននិយាយថាបេឡារុសនឹងចូលរួមជាមួយរុស្ស៉ីដើម្បីការពារខ្លួនឯង ក្នុងករណីមានការឈ្លានពានណាមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ត្រូវបានដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបេឡារុស BELTA លោក Lukashenko ក៏បានបញ្ជាក់ដែរថារូបលោកត្រៀមខ្លួនជាស្រេច ដើម្បីជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលបានអះអាងម្ដងហើយម្ដងទៀតថាបេឡារុសអាចនឹងចូលរួមកាន់តែសកម្មក្នុងសង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ។

លោក Lukashenko ធ្វើការកត់សម្គាល់ខាងលើអំឡុងចូលរួមសមយុទ្ធនុយក្លេអ៊ែរជាមួយរុស្ស៉ី ដែលក្នុងនោះរូបលោកផ្ទាល់ និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនបានត្រួតពិនិត្យ ការធ្វើសមយុទ្ធនេះតាមរយៈវីដេអូខុនហ្វេរិន។ «ពាក់ព័ន្ធនឹងសេចក្ដីថ្លែងការណ៍របស់លោក ហ្សេលេនស្គី ដែលថាបេឡារុសនឹងចូលរួមក្នុងសង្រ្គាម ខ្ញុំសូមបញ្ជាក់ថារឿងបែបនេះនឹង កើតឡើង លុះត្រាតែមានការឈ្លានពានណាមួយប្រឆាំងនឹងប្រទេសរបស់យើង...យើងនឹងរួមដៃគ្នាជាមួយរុស្ស៉ីដើម្បីការពារខ្លួនឯង។ នេះជាការគូសបញ្ជាក់របស់លោក Lukashenko។

លោក Lukashenko បានបន្ថែមទៀតថាប្រសិនបើលោក ហ្សេលេនស្គី ចង់បានកិច្ចពិភាក្សា លោកបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួម មិនថាកិច្ចពិភាក្សានោះធ្វើឡើងនៅអ៊ុយក្រែន បេឡារុស ឬនៅណានោះទេ សំដៅពិភាក្សាពីបញ្ហាទំនាក់ទំនងរវាងប្រទេសទាំង២។

គួរបញ្ជាក់ថា បេឡារុសបានអនុញ្ញាតឱ្យកងទ័ពរុស្ស៉ីប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបើកការឈ្លានពានប្រឆាំងអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយលោក ហ្សេលេនស្គីជាច្រើន សប្ដាហ៍មកនេះបានព្រមានពីការកើនឡើងសកម្មភាពមិនប្រក្រតី និងលទ្ធភាពនៃការវាយប្រហារចេញពីទឹកដីបេឡារុស។ លោក ហ្សេលេនស្គីកាលពីថ្ងៃព្រហស្បតិ៍ បានបើកពិភាក្សាពី ការពង្រឹងព្រំដែនជាប់បេឡារុស ជាមួយក្រុមមន្ត្រីរបស់លោក។ លោក Lukashenko និងបេឡារុសបានក្លាយជាកម្មវត្ថុនៃការដាក់ទណ្ឌកម្មរបស់លោកខាងលិចជាច្រើនឆ្នាំមកហើយ ជុំវិញការរំលោភបំពានសិទ្ធិមនុស្ស និងការផ្ដល់ការគាំទ្រដល់សង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន។

ប៉ុន្តែ សហរដ្ឋអាមេរិកនៅក្រោមអាណត្តិទី២ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបើកកិច្ចពិភាក្សាជាច្រើនជុំជាមួយបេឡារុស ដែលបាននាំទៅរកការដោះលែង អ្នកទោសនយោបាយរាប់រយនាក់ ជាថ្នូរទៅនឹងការបន្ធូរបន្ថយទណ្ឌកម្មមួយចំនួន។ មិនតែប៉ុណ្ណោះ បេសកជនអាមេរិក លោក John Coale ថែមទាំងបានបង្ហើបឱ្យដឹងទៀតផងថា លោក Lukashenko ប្រហែលជាអាចធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខ៕