* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ពលរដ្ឋ Greenland នាំគ្នាតវ៉ា ក្រោយអាមេរិកបើកស្ថានកុងស៊ុលថ្មី នៅទីនោះ (Video inside)

22-05-2026 11:51

(NUUK)៖ អំឡុងពិធីបើកស្ថានកុងស៊ុលអាមេរិកថ្មី នៅ Greenland​ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មានការតវ៉ាប្រឆាំងទៅនឹងអ្វីដែលគេចាត់ទុកថា ជាការបង្កើនឥទ្ធិពលអាមេរិកកាន់តែខ្លាំង នៅលើកោះក្នុងតំបន់អាទិកមួយនេះ ខណៈដែលមន្រ្តីរដ្ឋាភិបាល នាំគ្នាគេចចេញពីព្រឹត្តិការណ៍នោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦។

ការប្តូរពីការិយាល័យឈើតូចមួយ នៅជាយទីក្រុង Nuuk ទៅកាន់ទីប្រជុំជន ហើយធំទូលាយជាងមុន ស្ថានកុងស៊ុលអាមេរិកថ្មី បានក្លាយជាចំណុចវែកញែកមួយទៀត សម្រាប់ពលរដ្ឋ Greenland​ ដែលមិនសប្បាយចិត្តនឹងបំណងប្រាថ្នារបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ក្នុងការគ្រប់គ្រងកោះ ដែលជាដែនដីពាក់កណ្តាលស្វយ័តរបស់ប្រទេសដាណឺម៉ាក។ មនុស្សជាច្រើនបានធ្វើបាតុកម្មនៅខាងក្រៅស្ថានកុងស៊ុល ដោយកាន់ទង់ជាតិពណ៌ក្រហម លាយស របស់ Greenland និងបដាដែលសរសេរថា ឱ្យសហរដ្ឋអាមេរិកបញ្ឈប់ទៅ ខណៈស្រែកថា Greenland គឺជាកម្មសិទ្ធិរបស់ពលរដ្ឋ Greenland។

នាយករដ្ឋមន្ត្រី Greenland លោក Jens-Frederik Nielsen និងអ្នកនយោបាយមួយចំនួនទៀតនិយាយថា ពួកគេបានបដិសេធការអញ្ជើញ ឱ្យចូលរួមពិធីបើកស្ថានកុងស៊ុលថ្មីនេះ។ តាមអ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​​ កន្លែង​ថ្មី​នឹងផ្តល់នូវ​សមត្ថភាព​កាន់​តែ​ខ្លាំង សម្រាប់​ការ​រួមចំណែកផ្នែកការទូត​របស់​សហរដ្ឋ​អាមេរិក​នៅ Greenland៕