* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ដូណាល់ ត្រាំ ដាក់សម្ពាធឱ្យតុលាការកំពូលកាត់ក្តីគាំទ្ររូបលោក ជុំវិញបញ្ហាសិទ្ធិទទួលបានសញ្ជាតិ (Video inside)

22-05-2026 13:53

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តបង្កើនសម្ពាធ​លើតុលាការកំពូល ដោយនិយាយថា វានឹងជារឿងដ៏អាម៉ាស់មួយ ប្រសិនបើក្រុមចៅក្រមនៃតុលាការនេះ ចេញសេចក្តីសម្រេចប្រឆាំង​រូបលោក ពាក់ព័ន្ធបញ្ហាសិទ្ធិទទួលបានសញ្ជាតិពីកំណើត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ត្រាំ បានបន្តទាត់ចោលច្បាប់ទម្លាប់ តាមរយៈការរិះគន់ក្រុមចៅក្រមតុលារកំពូល ហើយទាមទារភក្តីភាពពីសំណាក់ចៅក្រមទាំងឡាយ ដែលរូបលោកបានតែងតាំងផ្ទាល់។ ក្នុងព្រឹត្តិការណ៍មួយនៅឯសេតវិមាន លោក ត្រាំ បានបង្កើនសម្ពាធឱ្យតុលាការកំពូលគាំទ្រ​លោក ក្នុងការរឹតត្បិតសិទ្ធិជាប្រវត្តិសាស្រ្តនៃការទទួលបានសញ្ជាតិដោយស្វ័យប្រវត្តិ សម្រាប់បុគ្គលនានាដែលកើតនៅលើទឹកដីអាមេរិក។

ដោយគិតថាតុលាការកំពូលអាមេរិក ទំនងនឹងកាត់ក្តីប្រឆាំងរូបលោក លោកប្រធានាធិបតី បាននិយាយថា វានឹងជារឿងដ៏អាម៉ាសមួយ ប្រសិនបើតុលាការសម្រេចយ៉ាងដូច្នោះមែន ខណៈវាជាការសម្រេចចិត្តដ៏ធំមួយ។ លោក ត្រាំ បានចោទថា ចៅក្រមតុលាការកំពូល ហាក់ដូចជាចូលចិត្តកាត់ក្តីប្រឆាំងនឹងចំណាត់ការនានារបស់លោក។

វាមិនទាន់ច្បាស់នោះទេ ថាតើតុលាការកំពូល នឹងប្រកាសសេចក្តីសម្រេចរបស់ខ្លួន ស្តីពីបញ្ហាខាងលើនៅពេលណា ដែលវាគឺជាធាតុស្នូលមួយ នៅក្នុងកិច្ចប្រឹងប្រែងរបស់លោក ត្រាំ ដើម្បីរឹតត្បិតការធ្វើអន្តោប្រវេសន៍ និងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់។ ក្រុមអ្នកជំទាស់ បានលើកហេតុផលថា រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកអនុញ្ញាតយ៉ាងច្បាស់ៗ អំពីសិទ្ធិទទួលបានសញ្ជាតិពីកំណើត ហើយលោក ត្រាំ កំពុងតែ​ប្រព្រឹត្តហួសពីសិទ្ធិអំណាចរបស់ប្រធានាធិបតី។

គួរបញ្ជាក់ថា ចៅក្រមទាំង៩រូបរបស់តុលាការកំពូលអាមេរិក គឺភាគច្រើនជាអ្នកអភិរក្សនិយម ប៉ុន្តែមិនមែនទាំងអស់ សុទ្ធតែបោះឆ្នោត​គាំទ្រគោលនយោបាយរបស់លោក ត្រាំ គ្រប់ពេលនោះទេ៕