* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្រ្តីយោធាអាមេរិក ថាកញ្ចប់លក់សព្វាវុធឱ្យតៃវ៉ាន់ កំពុងផ្អាកជាបណ្តោះអាសន្ន ដោយសារសង្រ្គាមអ៉ីរ៉ង់ (Video inside)

22-05-2026 14:28

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្រ្តីស្តីទីកងទ័ពជើងអាមេរិក បាននិយាយថា កញ្ចប់លក់សព្វាវុធរបស់តៃវ៉ាន់ កំពុងផ្អាកជាបណ្តោះអាសន្ន ដើម្បីធានាថា យោធាអាមេរិកមានអាវុធគ្រប់គ្រាន់ សម្រាប់ប្រតិបត្តិការយោធានៅអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

រដ្ឋមន្រ្តីស្តីទីកងទ័ពជើងអាមេរិក លោក Hung Cao បានលើកឡើងដូចខាងលើ អំឡុងសវនាការនៅសភាអាមេរិក​ ពេលត្រូវបានសួរនាំអំពីភាពជាប់គាំង នៃការទិញសព្វាវុធតម្លៃ ១៤ពាន់លានដុល្លារពីសំណាក់តៃវ៉ាន់។ លោក Cao បាននិយាយថា ដ្បិតបច្ចុប្បន្នសព្វាវុធសម្រាប់ប្រតិបត្តិការសង្រ្គាមអឺរ៉ុង គឺមានច្រើនហើយក៏ដោយ ការផ្អាកនោះគឺដើម្បីធានាថា យោធាអាមេរិកមានអ្វីៗគ្រប់យ៉ាង ហើយដំណើរការលក់ឱ្យបរទេស នឹងបន្តឡើងវិញនៅពេលរដ្ឋបាលលោក ត្រាំ កំណត់ថា វាដល់ពេលចាំបាច់។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនទាន់ផ្តល់ការយល់ព្រមចុងក្រោយ សម្រាប់កញ្ចប់លក់សព្វាវុធខាងលើនៅឡើយទេ ដែលជាហេតុនាំឱ្យកើនឡើងក្តីបារម្ភ អំពីការប្តេជ្ញារបស់លោកចំពោះការគាំទ្រតៃវ៉ាន់ ដែលជាដែនកោះត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដី​របស់ខ្លួន។

នៅមុនពេលធ្វើទស្សនកិច្ចថ្មីៗនេះទៅកាន់ប្រទេសចិន លោក ត្រាំ បាននិយាយថា លោកនឹងជជែកជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង អំពីការលក់សព្វាវុធនោះ ខណៈវាប្រាសចាកពីការអះអាងពីមុនរបស់ទីក្រុងវ៉ាស៉ីនតោន ដែលថាខ្លួននឹងមិនជជែកអំពី​បញ្ហានេះជាមួយទីក្រុងប៉េកាំងឡើយ។ រីឯក្រោយពេលទស្សនកិច្ច លោក ត្រាំ បានប្រាប់ថា រូបលោកមិនបានផ្តល់ការសន្យាណាមួយ​ចំពោះលោក ស៉ី ស្តីពីតៃវ៉ាន់ទេ ហើយលោកនឹងធ្វើការសម្រេចចិត្ត ជុំវិញកញ្ចប់លក់សព្វាវុធតម្លៃ១៤ពាន់លានដុល្លារនោះ ក្នុងពេល​មិនយូរទៀតឡើយ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ទទួលស្គាល់តែទីក្រុងប៉េកាំងក៏ពិតមែន ប៉ុន្តែមានកាតព្វកិច្ចផ្លូវច្បាប់ ត្រូវផ្តល់សព្វាវុធដល់តៃវ៉ាន់ ដើម្បីឱ្យដែនកោះនេះមានមធ្យោបាយការពារខ្លួន។ រីឯចិនបានប្តេជ្ញាថានឹងគ្រប់គ្រងតៃវ៉ាន់នៅថ្ងៃណាមួយ ហើយមិនដែលបោះបង់​លទ្ធភាពនៃការប្រើកម្លាំងយោធា ដើម្បីសម្រេចគោលដៅទេ ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានបង្កើនសម្ពាធខ្លាំង​ទាំងផ្នែកនយោបាយនិងយោធា៕