* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កុងហ្គោ រកឃើញអ្នកឆ្លងជំងឺអេបូឡា នៅតំបន់ឆ្ងាយពីកន្លែងផ្ទុះឡើងដំបូង (Video inside)

22-05-2026 16:07

(គីនស្ហាសា)៖ ករណីឆ្លងជំងឺអេបូឡាមួយករណី ត្រូវបានរកឃើញក្នុងខេត្ត South Kivu ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយនៅចម្ងាយរាប់រយគីឡូ

ម៉ែត្រ ពីចំណុចកណ្តាលនៃការផ្ទុះឡើងដំបូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦។

សម្ព័ន្ធក្រុមឧទ្ទាម Alliance Fleuve Congo ដែលរួមមានក្រុមឧទ្ទាម M23 ដែលបានដណ្តើមកាន់កាប់ភាគខាងកើតកុងហ្គោ កាលពីឆ្នាំមុន បានឱ្យដឹងថា អ្នកជំងឺអាយុ ២៨ឆ្នាំម្នាក់ នៅខេត្ត South Kivu បានស្លាប់ហើយត្រូវបានកប់ដោយសុវត្ថិភាព។ បុគ្គលនោះបានធ្វើដំណើរពីទីក្រុង Kisangani ភាគខាងជើង។

តាមអ្នកនាំពាក្យសុខាភិបាលខេត្ត South Kivu លោក Claude Bahizire ប្រាប់ Reuters ករណីសង្ស័យចំនួនពីរត្រូវបានរកឃើញក្នុងខេត្តនេះ រួមទាំងករណីស្លាប់ផងដែរ។ អ្នកជំងឺម្នាក់​ទៀត​ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក្តរង់ចាំ​លទ្ធផលតេស្ត។

ការរកឃើញអ្នកឆ្លងជំងឺអេបូឡា នៅតំបន់ជនបទក្បែរទីក្រុង Bukavu នៃខេត្ត South Kivu បង្ហាញពីការរីករាលដាល ដែលក្រុមអ្នកជំនាញជឿថា ក្នុងរយៈពេលប្រហែលពីរខែមកនេះ មានគឺមានតែនៅក្នុងខេត្ត Ituri និងនៅចម្ងាយរាប់រយគីឡូម៉ែត្រឯណោះ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលកុងហ្គោ បានឱ្យដឹងថាជំងឺអេបូឡា បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ១៦០នាក់ ក្នុងចំណោមករណីសង្ស័យ ៦៧០ករណី ចាប់តាំងពីផ្ទុះឡើង៕