* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប៉ាគីស្ថាន ស្វែងរកការបំបែកភាពជាប់គាំង ក្នុងកិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ (Video inside)

22-05-2026 16:51

(តេហេរ៉ង់)៖ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បានជួបរដ្ឋមន្រ្តីមហាផ្ទៃប៉ាគីស្ថាន លោក Syed Mohsin Naqvi នាថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពិភាក្សាលើសំណើបញ្ចប់សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល ខណៈទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៉ីនតោន នៅតែមិនយល់ស្របគ្នា ជុំវិញបញ្ហាសារធាតុអ៊ុយរ៉ាញ៉ូម និងការគ្រប់គ្រងច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ Tasnim និង ISNA រាយការណ៍ថា ពីរថ្ងៃនៃការនាំសារថ្មីចុងក្រោយរបស់អាមេរិក ទៅបង្ហាញដល់អ៉ីរ៉ង់ក្នុងកិច្ចចរចា លោក Naqvi បានប្រជុំមួយលើកទៀតជាមួយ លោក Araqchi នៅក្នុងទីក្រុងតេហេរ៉ង់ ដោយលោក Naqvi កំពុងព្យាយាមសម្រេចឱ្យបាននូវក្របខ័ណ្ឌមួយ សម្រាប់ការបញ្ចប់សង្រ្គាម និងដោះស្រាយភាពខ្វែងគំនិតគ្នា។

មន្រ្តីជាន់ខ្ពស់ម្នាក់របស់អ៉ីរ៉ង់ បានប្រាប់ Reuters កាលពីថ្ងៃព្រហស្បតិ៍ថា ចំណុចខុសគ្នាខ្លាំត្រូវបានបង្រួម ទោះបីជាបញ្ហាចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងច្រកសមុទ្រ Hormuz នៅតែដោះស្រាយមិនទាន់ចេញក៏ដោយ៕