* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្ភារកីឡា២៤ឈុតពីមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ជួយជំរុញសកម្មភាពកីឡា និងសុខភាពសិស្សនៅស្រុកបន្ទាយស្រី

22-05-2026 18:08

(សៀមរាប)៖ ព្រឹក ថ្ងៃ ទី ២២ ខែឧសភា ឆ្នាំ ២០២៦ សម្ភារកីឡាចំនួន២៤ឈុត ដែលជាអំណោយរបស់មូលនិធិចិន ដេីម្បីអភិវឌ្ឍជនបទតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលត្រូវបានប្រគល់ជូនដល់សាលាបឋមសិក្សាចំនួន៦ នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីលើកកម្ពស់សកម្មភាពកីឡា ការហាត់ប្រាណ និងការថែទាំសុខភាពរបស់សិស្សានុសិស្សនៅតាមមូលដ្ឋាន។

ពិធីប្រគល់-ទទួលបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយស្នាមញញឹមរបស់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន និងតំណាងមិត្តចិន។ អ្វីដែលធ្វើឱ្យកម្មវិធីកាន់តែមានភាពរស់រវើកនោះ គឺភ្លាមៗបន្ទាប់ពីទទួលបានអំណោយ សិស្សានុសិស្សបាននាំគ្នាស្រាយសម្ភារកីឡា និងយកមកលេងភ្លាមៗក្នុងបរិវេណសាលា ដោយបង្ហាញពីក្តីរំភើប និងភាពរីករាយចំពោះអំណោយ ដែលអាចជួយបង្កើនសកម្មភាពកីឡាប្រចាំថ្ងៃរបស់ពួកគេ។

ជាមួយគ្នានេះ កម្មវិធី «វាយសីដើម្បីសុខភាព» ក៏ត្រូវបានរៀបចំឡើងភ្លាមៗបន្ទាប់ពីពិធីប្រគល់អំណោយ ដោយមានការចូលរួម យ៉ាងសកម្មពីសិស្សានុសិស្ស និងតំណាងភាគីពាក់ព័ន្ធ។ លោក រិន ឡូត អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បានផ្តល់កិត្តិយសចូលរួមលេងកីឡាវាយសីជាមួយតំណាងមិត្តចិន ក្នុងបរិយាកាសសាមគ្គីភាព និងមិត្តភាពដ៏កក់ក្តៅ។

ទទួលបានអនុសាសន៍ណែនាំពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក ជា មុនីឫទ្ធិ ប្រធាននាយដ្ឋានផែនការ និងគម្រោងបានមានប្រសាសន៍ថា អំណោយ សម្ភារកីឡារបស់មិត្តចិន តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលនាពេលនេះ គឺជាការរួមចំណែកដ៏មានតម្លៃ ក្នុងការជំរុញការអប់រំផ្នែកកាយសម្បទា និងលើកទឹកចិត្តឱ្យកុមារចូលរួមលេងកីឡាកាន់តែច្រើននៅតាមសាលារៀនជនបទ។ លោកបានគូសបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស មិនអាចផ្តោតតែលើការសិក្សាក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរដល់សុខភាព ផ្លូវចិត្ត និងសកម្មភាពក្រៅម៉ោងសិក្សារបស់សិស្សានុសិស្សផងដែរ។

ក្នុងនាមមូលនិធិចិនដើម្បីអភិវឌ្ឍជនបទដែលជាម្ចាស់អំណោយ លោក Liu Wenzhi បានលើកឡើងថា តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលសង្គមស៊ីវិល របស់ប្រទេសចិនតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍកុមារ និងយុវជន ជាពិសេសនៅតាមតំបន់ជនបទ។ លោកបានបញ្ជាក់ថា កីឡាមិនត្រឹមតែជួយពង្រឹងសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបណ្តុះស្មារតីសាមគ្គីភាព វិន័យ និងការសហការគ្នាក្នុងសង្គមផងដែរ។ លោកបានបន្ថែមថា ការមើលឃើញសិស្សានុសិស្សសប្បាយរីករាយ និងចាប់ផ្តើមលេងកីឡាភ្លាមៗក្រោយទទួលបានសម្ភារៈ គឺជារូបភាពដ៏មានអត្ថន័យ និងជាកម្លាំងចិត្តសម្រាប់ភាគីចិនក្នុងការបន្តគាំទ្រសកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។

ក្នុងនាមរដ្ឋបាលស្រុកបន្ទាយស្រី លោក រិន ឡូត បានថ្លែងការអរគុណចំពោះឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលតែងយកចិត្តទុកដាក់និងតែងបន្តជួយគាំទ្រដល់សាលារៀននៅមូលដ្ឋាន ដូចជាការផ្តល់សម្ភារ ដែលមានប្រយោជន៍ជាក់ស្តែងសម្រាប់សិស្សានុសិស្ស។ ក្នុងនាមគណៈគ្រប់គ្រងសាលា និងអាណាព្យាបាល សិស្សនៅទូទាំងស្រុកបន្ទាយស្រី លោកអភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រីបានបន្ថែមថា សកម្មភាពនេះ ត្រូវបានចាត់ទុកថា ជាការរួមចំណែកមួយក្នុងការជំរុញការអប់រំផ្នែកកាយសម្បទា និងបង្កើនគុណភាពជីវិត របស់កុមារនៅតាមសហគមន៍ជនបទ ស្របពេលដែលមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន កំពុងបន្តរីកចម្រើនកាន់តែជិតស្និទ្ធ៕

វិទ្យុមិត្តភាពកម្ពុជាចិន