* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ពលរដ្ឋបង់ក្លាដែសរាប់ពាន់នាក់ផ្ទុះបាតុកម្មប៉ះទង្គិចគ្នាជាមួយប៉ូលិស ជុំវិញករណីរំលោភកុមារីអាយុ ៤ឆ្នាំ

22-05-2026 20:02

(ដាកា)៖ ក្រុមបាតុកររាប់ពាន់នាក់នៅក្នុងប្រទេសបង់ក្លាដែស បានផ្ទុះការប៉ះទង្គិចគ្នាយ៉ាងហឹង្សាជាមួយកម្លាំងប៉ូលិស ក្នុងគោលបំណងដណ្ដើមយកខ្លួនជនសង្ស័យម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើកុមារីអាយុ ៤ឆ្នាំម្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប៉ូលិសបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ូនីរ ហូសេន (Monir Hossain) ត្រូវបានប្រជាពលរដ្ឋក្នុងទីក្រុងឆាតតូក្រាម (Chattogram) ឃាត់ខ្លួន និងរៀបចំប្រគល់ឱ្យអាជ្ញាធរ កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែហ្វូងមនុស្សប្រមាណ ៥,០០០នាក់ បានឡោមព័ទ្ធឡានប៉ូលិសដើម្បីដណ្ដើមយកខ្លួនជនសង្ស័យទៅកាត់ទោសដោយផ្ទាល់ដៃ។ ការប៉ះទង្គិចគ្នាដ៏ស្រួចស្រាវបានអូសបន្លាយពេលជិត ៦ម៉ោង ដោយបាតុករបានដុតបំផ្លាញរថយន្តប៉ូលិសមួយគ្រឿង ខណៈកងកម្លាំងសមត្ថកិច្ចត្រូវបង្ខំចិត្តប្រើប្រាស់ហ្គាសបង្ហូរទឹកភ្នែកដើម្បីគ្រប់គ្រងស្ថានការណ៍។

បាតុកម្មដ៏ហឹង្សានេះ កើតឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីករណីរំលោភ និងសម្លាប់កុមារីអាយុ ៧ឆ្នាំម្នាក់នៅក្នុងរដ្ឋធានីដាកា បានបង្កការភ្ញាក់ផ្អើលទូទាំងប្រទេស ដែលនាំឱ្យនាយករដ្ឋមន្ត្រី លោក តារីក រ៉ាម៉ាន់ (Tarique Rahman) ចេញមុខសន្យាស្វែងរកយុត្តិធម៌ជាបន្ទាន់។ យោងតាមទិន្នន័យផ្លូវការ ករណីហិង្សាលើស្ត្រី និងកុមារនៅបង់ក្លាដែសបានហក់ឡើងដល់ ២,០១១ករណីក្នុងខែមេសា ខណៈដែលប្រព័ន្ធតុលាការរងការរិះគន់យ៉ាងខ្លាំង ដោយសារតែអត្រាកាត់ទោសឱ្យមានទោសពិតប្រាកដក្នុងសំណុំរឿងបែបនេះមានត្រឹមតែ ៣ភាគរយប៉ុណ្ណោះ ដែលបង្កឱ្យមាននិទណ្ឌភាព និងជំរុញឱ្យពលរដ្ឋផ្ទុះកំហឹងជាបន្តបន្ទាប់៕