* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

គណៈប្រតិភូកាតាធ្វើដំណើរទៅដល់តេហេរ៉ង់ ដើម្បីជួយសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ (Video inside)

22-05-2026 21:43

(តេអេរ៉ង់)៖ គណៈប្រតិភូចរចារបស់ប្រទេសកាតា បានធ្វើដំណើរទៅដល់ទីក្រុងតេអេរ៉ង់ នៅថ្ងៃសុក្រ ក្រោមកិច្ចសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ដើម្បីជួយស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម និងដោះស្រាយបញ្ហាដែលនៅសេសសល់ជាមួយអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយផ្ដាច់មុខដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កន្លងមក ទីក្រុងដូហាធ្លាប់បានដកខ្លួនមិនចូលរួមសម្របសម្រួលក្នុងសង្គ្រាមអ៊ីរ៉ង់ឡើយ បន្ទាប់ពីរងការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងរោងចក្រផលិតហ្គាសធម្មជាតិរាវ (LNG) ដ៏សំខាន់របស់ខ្លួននៅតំបន់រ៉ាសឡាហ្វាន (Ras Laffan)។ ទោះជាយ៉ាងណា ការចូលរួមជាថ្មីរបស់កាតានៅពេលនេះ បានឆ្លុះបញ្ចាំងពីតួនាទីរបស់ខ្លួនក្នុងនាមជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អាមេរិក និងជាបណ្ដាញទាក់ទងសម្ងាត់ដ៏គួរឱ្យទុកចិត្តរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បើទោះបីជាប្រទេសប៉ាគីស្ថាន នៅតែជាអ្នកសម្របសម្រួលផ្លូវការចម្បងក៏ដោយ។

កិច្ចប្រឹងប្រែងនេះធ្វើឡើងចំពេលដែលបទឈប់បាញ់ដ៏ផុយស្រួយកំពុងត្រូវបានអនុវត្ត ប៉ុន្តែការចរចាជួបការលំបាកដោយសារអាមេរិកបន្តបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ក៏បន្តបិទច្រកសមុទ្រហ័រមូស។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ បានបង្ហើបពីវឌ្ឍនភាពវិជ្ជមានខ្លះៗ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ប៉ាគីស្ថាននៅតែជាដៃគូចម្បងរបស់អាមេរិកក្នុងការចរចានេះ។

គួរបញ្ជាក់ថា កាតាគឺជាសម្ព័ន្ធមិត្តក្រៅណាតូដ៏សំខាន់របស់អាមេរិក និងជាទីតាំងឈរជើងនៃមូលដ្ឋានទ័ពអាកាស អាល់អ៊ូដេដ (Al Udeid) ដែលជាមូលដ្ឋានយោធាដ៏ធំបំផុតរបស់អាមេរិកនៅមជ្ឈិមបូព៌ា៕