* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

WHO ដំឡើងកម្រិតហានិភ័យនៃជំងឺ Ebola ក្នុងប្រទេសកុងហ្គោដល់ «ខ្ពស់បំផុត» ក្រោយវីរុសរាលដាលលឿន (Video inside)

22-05-2026 22:27

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រ បានសម្រេចដំឡើងកម្រិតហានិភ័យសុខភាពសាធារណៈពីការផ្ទុះឡើងនៃជំងឺអ៊ីបូឡា (Ebola) នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DR Congo) ពីកម្រិត «ខ្ពស់» ទៅជា «ខ្ពស់បំផុត» នៅថ្នាក់ជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អគ្គនាយក WHO លោក ថេដ្រូស (Tedros Adhanom Ghebreyesus) បានបញ្ជាក់ថា ជំងឺអេបូឡាប្រភេទ Bundibugyo ដែលមិនទាន់មានវ៉ាក់សាំង ឬវិធីព្យាបាលដែលត្រូវបានអនុម័តជាផ្លូវការនៅឡើយនោះ កំពុងរីករាលដាលយ៉ាងសាហាវ។ បច្ចុប្បន្ន ប្រទេសកុងហ្គោមានករណីសង្ស័យឆ្លងជិត ៧៥០ករណី និងសង្ស័យស្លាប់ ១៧៧នាក់ (ក្នុងនោះមានករណីបញ្ជាក់ជាផ្លូវការចំនួន ៨២ករណី និងស្លាប់ ៧នាក់) ខណៈដែលបញ្ហាអសន្តិសុខ និងអំពើហិង្សាក្នុងស្រុកកំពុងរារាំងដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះរបស់បុគ្គលិកសុខាភិបាល។

ក្រៅពីប្រទេសកុងហ្គោ ប្រទេសជិតខាងអ៊ូហ្គង់ដា (Uganda) ក៏បានរកឃើញករណីឆ្លងចំនួន ២ករណី និងស្លាប់ម្នាក់ផងដែរ (ជាអ្នកធ្វើដំណើរមកពីកុងហ្គោ) ប៉ុន្តែស្ថានភាពត្រូវបានគ្រប់គ្រងបានល្អតាមរយៈការស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់។ ទន្ទឹមនឹងនេះ ប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO លោកស្រី ស៊ីលវី ប្រីយ៉ង់ (Sylvie Briand) បានបង្ហើបថា ថ្នាំប្រឆាំងវីរុសសាកល្បងម្យ៉ាងឈ្មោះ Obeldesivir របស់ក្រុមហ៊ុន ជីលីដ សាយអិនស៍ (Gilead Sciences) អាចនឹងត្រូវយកមកប្រើប្រាស់ក្រោមពិធីសារដ៏តឹងរ៉ឹងបំផុត ដើម្បីបង្ការការវិវត្តនៃជំងឺនេះចំពោះអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអេបូឡា៕