* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សហភាពអឺរ៉ុបបោះជំហានឆ្ពោះទៅរកការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ជុំវិញការបិទច្រកសមុទ្រហ័រមូស (Video inside)

22-05-2026 23:07

(ព្រុចសែល)៖ បណ្ដាប្រទេសសហភាពអឺរ៉ុប (EU) នៅថ្ងៃសុក្រ បានបោះជំហានឆ្ពោះទៅរកការដាក់ទណ្ឌកម្មលើមន្ត្រី និងបុគ្គលពាក់ព័ន្ធរបស់អ៊ីរ៉ង់ ដែលទទួលខុសត្រូវចំពោះការរាំងខ្ទប់ច្រកសមុទ្រហ័រមូស។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងាសារព័ត៌មាន Reuters។

ដោយចាត់ទុកសកម្មភាពបិទខ្ទប់ច្រកសមុទ្ររបស់ទីក្រុងតេហេរ៉ង់ ថាជាទង្វើ «ផ្ទុយនឹងច្បាប់អន្តរជាតិ» រដ្ឋាភិបាលនៃបណ្ដាប្រទេសសមាជិក EU បានសម្រេចចិត្តពង្រីកវិសាលភាពនៃទណ្ឌកម្មដែលមានស្រាប់របស់ខ្លួន ដើម្បីកំណត់គោលដៅលើបុគ្គល និងអង្គភាពណាដែលបំផ្លាញសេរីភាពនាវាចរណ៍។

ទណ្ឌកម្មថ្មីនេះ នឹងរួមបញ្ចូលទាំងការហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិ ខណៈដែលពលរដ្ឋ និងក្រុមហ៊ុនរបស់ EU ទាំងអស់ ក៏ត្រូវបានហាមឃាត់មិនឱ្យផ្តល់មូលនិធិ ឬធ្វើពាណិជ្ជកម្មជាមួយបុគ្គលនៅក្នុងបញ្ជីខ្មៅនេះផងដែរ។

គួររំលឹកថា កន្លងមក វិធានការដាក់ទណ្ឌកម្មរបស់ EU លើប្រទេសអ៊ីរ៉ង់ ធ្លាប់បានផ្តោតលើការគាំទ្រយោធារបស់អ៊ីរ៉ង់ដល់ប្រទេសរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន ការគាំទ្រក្រុមសកម្មប្រយុទ្ធនៅមជ្ឈិមបូព៌ា និងបញ្ហារំលោភសិទ្ធិមនុស្សផ្ទៃក្នុងរបស់អ៊ីរ៉ង់៕